កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​ប្រដាល់ វ៉ន វីវ៉ា និងជើង​ខ្លាំង​តេក្វាន់ដូ ស៊ន ដាវីន ចូល​រោងការ
19, Nov 2014 , 3:39 pm        
រូបភាព
ដោយ:
ពិធី​មង្គលការ​រវាង​​អ្នក​ប្រដាល់​គីឡូ​ធ្ងន់ ឈួន ស៊ុនឡេង ដែល​អ្នក​គាំទ្រ​ស្គាល់​ថា​ជា វ៉ន វីវ៉ា និង កីឡា​ការិនី​ម្ចាស់​មេដាយ​មេដាយ​ប្រាក់​​កីឡា​តេក្វាន់ដូ កាល​ពី​ស៊ីហ្គេម​ឆ្នាំ ២០១៣ ស៊ន ដាវីន ចូល​រោងការនៅ​ថ្ងៃនេះ ដោយពិធី​ពិសាភោជនាហារ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ស្អែក។ នេះ​បើ​យោង​តាម​សំបុត្រ​អញ្ជើញ របស់​អ្នក​ទាំងពីរ។



ជើង​ខ្លាំង​ក្នុង​វិស័យ​កីឡា​ទាំង ២ បាន​សម្រេច​ចិត្ត​​ភ្ជាប់​​ជាមួយ​គ្នា​ពាក្យ​​កាល​ពី​ថ្ងៃ​ទី ១២ តុលា កន្លង​ទៅ​ ក្រោយ​ស្គាល់​ចិត្ត​គំនិត​គ្នា​អស់​ជាង ២ ឆ្នាំ​មក​នេះ ដោយ​ប្រាក់​បណ្ដាការ​​ចំនួន ៧,០០០ ដុល្លារ​អាមេរិក។ បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវការ​ក្នុង​ពិធី​ពិសា​ភោជនាហារ​ក្នុង​ថ្ងៃ​មង្គល​អាច​នឹង​មាន​ភ្ញៀវ​ចូលរួម​ច្រើន​ជាង ៦០ តុ ដែល​រៀបចំ​នៅ​​មជ្ឈមណ្ឌល​ម៉ូឌែន ៥ អាគារ C។

នៅ​ថ្ងៃ​នេះ​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី (Asia Games 2014) ស៊ន សៀវម៉ី ក៏​បាន​ប្រកាស​នៅ​ក្នុង Page Facebook ផ្លូវការ​របស់​ខ្លួន​​ថា​ ស៊ន ដាវី ជា​បង​ស្រី​នឹង​រៀប​ការ​នៅ​ថ្ងៃ​ស្អែក ថែម​ទាំង​ជូនពរ​គូ​ស្នេហ៍​នេះ​ផង​ដែរ។

វីវ៉ា ទើប​តែ​ទទួល​បាន​ជ័យ​ជម្នះលើ កីឡាករ​ឡាវ កាល​ពី​​ថ្ងៃ​ ៩ វិច្ឆិកា កន្លង​ទៅ​​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​វគ្គ​៣​របស់​ទូរទស្សន៍​ប៉ុស្តិ៍​ស៊ីធីអិន​សង្វៀន​​ស្តាត​ចាស់​ ខណៈ​ដែល​អនាគត​ប្រពន្ធ​ បាន​​ធ្វើ​ពិធី​ជួបជុំ​ឱ្យ​ប្អូន​ស្រី ស៊ន សៀវម៉ី ថែម​ទាំង​​ទស្សនា​ការ​ប្រកួត​តាម​​ផ្សាយ​ផ្ទាល់​ទាំង​អស់​គ្នា។

ទោះជាយ៉ាងណាក៏ដោយ​មិន​មាន​ព័ត៌មាន​ច្បាស់​​ណា​មួយ​ថា​អ្នក​ទាំង​នឹង​ដើរ​ចេញ​ពី​វិស័យ​កីឡា ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច នោះ​ទេ​ សុទ្ធ​ព្រោះ​ធ្លាប់​បាន​ដើរ​លើ​ផ្លូវ​មួយ​នេះ​ជា​យូរ​មក​ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com