កីឡាជាតិ
ជាតិ
ក្របខ័ណ្ឌ​បាល់បោះ CBL៖ Pate 310 រំពឹង​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ
22, Nov 2014 , 9:30 am        
រូបភាព
ដោយ: រួបរួម
ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កីឡាបាល់បោះ Cambodia Basketball League (CBL) បាន​ឈានដល់​សប្តាហ៍​ទី​ពីរ​នា​រសៀល​ថ្ងៃ​សៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ដោយ​ក្រុម Pate 310 រំពឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​លើ​ក្រុម Mekong Tigers។



សម្រាប់​ការប្រកួត​នា​វេលា​ម៉ោង២រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រុម Pate 310 នឹងមាន​ការប្រឹងប្រែង​ខ្ពស់​ដើម្បី​បោះជំហាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កាលពី​សប្តាហ៍​មុន ពួកគេ​បានទទួល​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ ក្រុម Mekong Tigers ដែល​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល បាន​ដើរ​ចេញពី​ទីលាន នៅ​រយៈពេល ១:៣០នាទី មុន​បញ្ចប់​ការប្រកួត។

គេ​មិនទាន់​ដឹងថា ក្រុម Mekong Tigers នឹងមាន​វត្តមាន​នៅក្នុង​ការប្រកួត​នៅ​រសៀល​នេះ ឬ​យ៉ាងណា​នោះឡើយ ខណៈ​កីឡាករ នឹម វណ្ណៈ ត្រូវបាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ពិន័យ​មិន​ឲ្យ​ចូល​លេង។

តើ​ក្រុម Pate 310 អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ងាយស្រួល ឬក៏​ត្រូវ​តស៊ូរ​យ៉ាង​ស្វិតស្វាញ​ជាមួយ Mekong Tigers?

© រក្សាសិទ្ធិដោយ thmeythmey.com