ជាតិ
សេដ្ឋកិច្ច
កសិករជនជាតិដើមភាគតិចខេត្តរតនគិរី ៣រូបទទួលជ័យលាភីលើការដាំស្រូវ
× កសិករជនជាតិដើមភាគតិចខេត្តរតនគិរីចំនួន ៣នាក់ បានទទួលជ័យលាភីឆ្នើមក្នុង កម្មវិធីប្រកួតប្រជែងការកសិកម្មតាមបែបប្រពលវប្បកម្មដំណាំស្រូវធម្មជាតិ ពីអង្គការសេដាក កាលពីថ្ងៃទី២៤ ខែមករាម្សិលមិញនេះ។ ដើម្បីជំរុញកំណើនកសិកម្ម និងលើកស្ទួយជីវភាព កសិករជនជាតិភាគតិចក្រីក្រនៅក្នុងខេត្តរតនគិរីនោះ អង្គការសេដាក់ក៏បានផ្តល់រង្វាន់លើក ទឹកចិត្តដល់ពួកគេផងដែរ ក្នុងនោះ ជ័យលាភីលេខមួយបានសត្វគោចំនួន ពីរក្បាល លេខពីរចំនួន ១ក្បាល និងលេខបី ម៉ាស៊ីន បូមទឹកមួយគ្រឿង។
ដើម្បីជំរុញកំណើនកសិកម្ម និងលើកស្ទួយជីវភាពកសិករជនជាតិភាគតិចក្រីក្រនៅក្នុងខេត្ត រតនគិរី មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បានបង្កើតកម្មវិធីប្រកួត ប្រជែងមួយ ដែលមានឈ្មោះ ការធ្វើកសិកម្មតាមបែបប្រពលវប្បកម្មដំណាំស្រូវតាមបែប ធម្មជាតិ ក្នុងខេត្តរតនគិរី។ នៅថ្ងៃទី២៤ ខែមករា ម្សិលមិញនេះ សេដាកបានរកឃើញ និងបានផ្តល់រង្វាន់លើក ទឹកចិត្តដល់កសិករជន ជាតិភាគតិចចំនួន ៣រូប ដែលក្នុងនោះ ជ័យលាភីលេខមួយបានសត្វគោចំនួន ពីរក្បាល លេខពីរចំនួន ១ក្បាល និងលេខបី ទទួលបានម៉ាស៊ីនបូមទឹកមួយគ្រឿងផងដែរ។
តំណាងមន្ទីរកសិកម្មខេត្តរតនគិរី និងជាគណៈកម្មការវាយតម្លៃមួយរូប លោក សែម រឿន បាននិយាយថា កសិករឆ្នើមដែលទទួលបានជ័យលាភី ត្រូវបានធ្វើការវាយតម្លៃ លើការអនុវត្តន៍ ជាក់ស្តែង។ លោកថា ពួកគេសុទ្ធតែកសិករដែលទទួលទិន្នផលស្រូវខ្ពស់ ដោយសារការចេះ រៀបចំដីកសិកម្ម ការជ្រើសរើសពូជ និងការថែទាំដំណាំស្រូវ។
ជ័យលាភីលេខមួយ និងជាកសិករជនជាតិភាគតិចទំពួនក្នុងខេត្តរតនគិរី លោក ចាន់ បូរ៉ា បាននិយាយថា កាលពីពុំទាន់ បានសិក្សាពីបច្ចេកទេសកសិកម្មនោះ លោកចេះតែធ្វើតាម ទម្លាប់បុរាណគឺ បានត្រឹមទុកសម្រាប់បរិភោគតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីចេះពីបច្ចេកទេស ធ្វើកសិកម្ម ប.វ.ស របស់អង្គការសេដាកនោះ ឥឡូវនេះ លោកទទួលបានទិន្នផលស្រូវចាប់ពី ៦តោន ក្នុងទំហំផ្ទៃដី ២ហិតតា។ លោកថា លោកមានសប្បាយរីករាយទៅនឹងសកម្មភាពនេះ ហើយលោកក៏នឹងផ្សព្វផ្សាយបន្តដល់កសិករដទៃទៀតផង។
ទាក់ទិននឹងការប្រកួតប្រជែងលើការធ្វើកសិកម្មតាមបែបប្រពលវប្បកម្មដំណាំស្រូវនេះដែរ ត្រូវបាន លោក ជាវ សុភ័ក្រ មន្ត្រីបច្ចេកទេសប្រចាំតំបន់មួយរបស់អង្គការសេដាកប្រចាំ ខេត្តរតនគិរី ប្រាប់ថា កសិករដែលធ្វើកសិកម្មតាមបែបបច្ចេកទេស ប.វ.ស ទទួលផល ចំណេញច្រើន ដោយកាត់បន្ថយបានទាំងការចំណាយកម្លាំងពលកម្ម និងចំណាយថវិកាក្នុង ការដាំដុះនិងថែទាំស្រូវរបស់ពួកគេ។
ប៉ុន្តែទន្ទឹមនឹងកសិករមួយចំនួនបានយល់ច្បាស់ពីអត្ថប្រយោជន៏នៃការធ្វើសិកម្មតាមបែប ប.វ.ស នេះដែរ ក្នុងនាមជាគណៈកម្មការវាយតម្លៃមួយរូបនោះ លោកក៏នៅតែមានក្តីបារម្ភ ផងដែរ ចំពោះកសិករជនជាតិភាគតិចដែលមិនទាន់យល់ពីអត្ថប្រយោជន៍ នៃការធ្វើកសិកម្ម តាមបែបប្រពលវប្បកម្ម។
លោកថា ពួកគេភាគច្រើននៅតែមានទម្លាប់ធ្វើកសិកម្មទុកចោលតាមយថាផល ដោយមិនសូវ ខ្វល់ពីការថែទាំដំណាំស្រូវរបស់ពួកគេ បន្ទាប់ពីសាបព្រោះរួចឡើយ។ លោកបន្ថែមថា ពួកគេភាគច្រើនចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ ដោយអាស្រ័យលើអនុផល ធម្មជាតិ តាមរយៈការ ដើររកបេះបន្លែ ផ្លែឈើ បរបាញ់សត្វតាមព្រៃភ្នំនៅឡើយ។ ហើយដើម្បី កែទម្លាប់ចាស់បុរាណនេះ ក៏ដូចជាលើកស្ទួយកម្រិតជីវភាពជនជាតិដើមភាគតិចក្រីក្រនៅក្នុង ប្រទេសកម្ពុជាផងនោះ លោកបានសំណូមពរដល់រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានា ឲ្យជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ពួកគេបន្ថែមទៀត។
© រក្សាសិទ្ធិដោយ thmeythmey.com