ជាតិ
ទស្សនា​សម្រស់​ធម្មជាតិជុំវិញ​រមណីយ​ដ្ឋា​ន​បឹង​យក្ខ​ឡោម​ខេត្តរតនគិរី
27, Jan 2015 , 11:54 am        
រូបភាព
ដោយ:

រមណីយដ្ឋាន បឹង​យក្ខ​ឡោម មាន​ទីតាំង​ក្នុង​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង។ រមណីយដ្ឋាន​នេះ ស្ថិតនៅ​ទិសខាងកើត​ក្រុង​បាន​លុង ក្នុង​ខេត្តរតនគិរី និង មាន​ចម្ងាយ​ជាង ៥គីឡូម៉ែត្រ។ បឹង​យក្ខ​ឡោម​មាន​ផ្ទៃ​ទឹក​ទំហំ​ជាង ៨០០ម៉ែត្រការ៉េ ហើយ​ជុំវិញ​នោះ​ហ៊ុមព័ទ្ធ​ទៅដោយ​ដើមឈើខ្ពស់ៗ និង​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់ នៅ​ដុះ​អម​មាត់ទឹក​គ្រប់​រដូវ​កាល។



ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​ថតរូប ទិញ​វត្ថុ​អនុស្សាវរីយ៍​ជនជាតិភាគតិច ហើយ​អាច​មុជទឹក​កម្សាន្ត និង​ទិញ​ម្ហូបអាហារ​ញ៉ាំ​លើ​តូប​ជួល​នៅ​ទីនោះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com