ជាតិ
បណ្តាញសង្គមហ្វេសប៊ុក Instagram និង Tinder ដំណើរការវិញក្រោយដាច់ក្នុងពេលតែមួយ
× នៅព្រឹកថ្ងៃអង្គារនេះ បណ្តាញសង្គមហ្វេសប៊ុក Instagram និង Tinder បានអាក់ដំណើរការក្នុងពេលតែមួយអស់រយៈពេលពេលជាច្រើននាទី ដែលបណ្តាលឲ្យអ្នកប្រើប្រាស់អ្នកអស់លើពិភពលោកមានអារម្មណ៍ស្មុគ្រស្មាញយ៉ាងខ្លាំង។
ព័ត៌មានជាច្រើនបានលើកឡើងថា បណ្តាញសង្គមទាំងនេះ បានទទួលរងនូវការវាយប្រហារ។ ទោះបីយ៉ាងនាក៏ដោយ បណ្តាញសង្គម Facebook បានសរសេរសូមទោសចំពោះការអាក់ដំណើរ ហើយពួកគេព្យាយាមដោះស្រាយឲ្យបានឆាប់បំផុត ដោយមិនបានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់នោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com