អន្តរជាតិ
មេដឹកនាំ​ណាខ្លះ​ដែល​នឹងចូលរួម​បុណ្យសព​ផ្លូវការ​លោក​លី​ក្វាន់​យូ?
27, Mar 2015 , 7:00 pm        
រូបភាព

បណ្តា​មេដឹកនាំ​ជាច្រើន​នាក់​មាន​ទាំង​អ្នកការទូត រដ្ឋមន្ត្រីការបរទេស ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ផង នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដើម្បី​ចូលរួម​បុណ្យសព​ផ្លូវការ​របស់​ស្ថាបនិក​សិង្ហ​បុរី​លោក លី ក្វាន់​យូ​នា​ថ្ងៃអាទិត្យ​ខាងមុខ។ គេ​សង្កេត​មាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​សិង្ហ​បុរី​ដែល​បញ្ជាក់​ពី​មេដឹកនាំ​ដែល​នឹងមាន​វត្តមាន​ក្នុង​ពិធីបុណ្យ​ផងដែរ។



១. មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ី
-ព្រះមហាក្សត្រ​ម៉ាឡេស៊ី Abdul Halim
-នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន
-ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក JokoWidodo
-ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន
-នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា
-នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ
-ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Guen-Hye
-នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូ​នី អា​ប៉ូ​ត
-នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី
ចំំ​ណែ​ក​មេដឹកនាំ​ចិន​វិញ​នោះ​ក៍​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ផងដែរ ប៉ុន្តែ​រឿង​លម្អិត​ទាក់ទិន​នឹង​ប្រតិភូ​ដែល​នឹងចូលរួម​នោះគេ​មិនទាន់មាន​ព័ត៌មាន​ឡើយ។  ចំណែក​បណ្តា​មេដឹកនាំ​កំពូល​នៃ​ពិភពលោក​ផ្សេងទៀត​មាន  មេដឹកនាំ​អាមេរិក អង់គ្លេស កាណាដា ។ បើតាម​ការអោយ​ពី​ក្រសួងការបរទេស​អាមេរិក លោក អូ​បា​ម៉ា មិនបាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុង​ពី​ធី​នេះ​ទេ។ ប៉ុន្តែ​លោក​បញ្ជូន​អ្នកតំណាង​ពិសេស​របស់លោក រួមជាមួយ​បណ្តា​ក្រុម​ប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី Bill Clinton និង​អតីតរដ្ឋមន្ត្រី​ការបរទេស Henry Kissinger ផង។  ចំណែក​ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​លោក William Hague រដ្ឋលេខាធិការ​ទីមួយ​មក​ចូលរួម​ក្នុង​ពី​ធី​បុណ្យ​នេះដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com