ជាតិ
មនុស្ស២៤នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៦ឧសភានេះ
× យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានស្លាប់ និង១៣នាក់ទៀតរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដែលបានកើតឡើង ចំនួន១០លើកនៅទូទាំងប្រទេស នៅថ្ងៃទី២៦ខែឧសភានេះ។
បើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនោះ បានបង្កឲ្យខូចខាតយានយន្តសរុប១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច៣គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេង១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរហួសល្បឿន៤លើក ស្រវឹង២លើក មិនគោរពសិទ្ធ១លើក បើកបរងងុយដេក១លើក និងកត្តាយានយន្ត១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាពចំនួន៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com