ជាតិ
មនុស្ស២៧នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១មិថុនា
× មនុស្ស២នាក់បានស្លាប់ និង២៥នាក់រងរបួសធ្ងន់ និងស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១០លើកនៅទូទាំងប្រទេស នៅថ្ងៃទី១១ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែល បន្តថាថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេង២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់មកពីបើកបរហួសល្បឿន៣លើក មិនគោរពសិទ្ធ៣លើក មិនប្រកាន់ស្តាំ១លើក ប្រជែងគ្រោះថ្នាក់១លើក កត្តាយានយន្ត១លើក និងថយរថយន្តតូចកិន១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាពចំនួន១៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com