ជាតិ
មនុស្ស ១៥នាក់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៣ មិថុនា
× ភ្នំពេញ៖ មនុស្ស ៦នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល ៩នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងចំនួន ៩លើកនៅទូទាំងប្រទេស នៅថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១។ នេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ករណីគ្រោះថ្នាក់ចរាចរណ៍ ទាំង ៩លើកនេះ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ក្នុងនោះ នារី១នាក់ របួសធ្ងន់ ៨នាក់ (ស្រី ២នាក់) និងរបួសស្រាលម្នាក់ (ប្រុស) ព្រមទាំងបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះ រួមមាន ម៉ូតូចំនួន ១១គ្រឿង រថយន្តធុនតូច ៤គ្រឿង និងយានផ្សេងៗ ១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៦លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើក ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១១នាក់ (ពេលយប់ ៦នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com