ជាតិ
មនុស្ស ១៤នាក់​បាត់​បង់ជីវិត និង​របួសធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ២២ មិថុនា
23, Jun 2015 , 9:07 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៣នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ១១នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន ៧លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះ ។ នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣នាក់ របួសធ្ងន់ ៨នាក់(នារី៣នាក់) និង​របួសស្រាល៣នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៣ គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ៧គ្រឿង រថយន្ត​ធុន​តូច ៤គ្រឿង និង​រថយន្ត​ធុន​ធំ ២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៤លើក ស្រវឹង២លើក និង​មិន​ប្រកាន់​ស្តាំ១លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន១៣នាក់(យប់៣នាក់)៕




© រក្សាសិទ្ធិដោយ thmeythmey.com