ជាតិ
មនុស្ស១០នាក់ បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ២៥ មិថុនា
× ភ្នំពេញ៖ មនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ ៣នាក់ របួសស្រាល ៦នាក់ (ស្រី៣នាក់) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥លើកនៅទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ម្សិលមិញនេះ។ នេះបើតាមការផ្សាយនៅលើគេហទំព័រប៉ូលីស។
គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១០ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច១គ្រឿង រថយន្តធំ១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន២លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់១លើក មិនគោរពសិទ្ធ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន៩នាក់(យប់៦នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com