អន្តរជាតិ
ប៉ូលីស​ថៃ​រកឃើញ​គ្រាប់បែក​មួយ​គ្រាប់​ទៀត​នៅ​ក្រុង​បាងកក
24, Aug 2015 , 4:07 pm        
រូបភាព
នៅ​ថ្ងៃ​ច​ន្ទ័​នេះ ប៉ូលីស​ថៃ បាន​រកឃើញ​គ្រាប់បែក​មួយ​គ្រាប់​នៅក្នុង​គេហដ្ឋាន​របស់​កម្មករ សំណង់​ក្នុង​ក្រុង​បាងកក។ មកទល់ពេលនេះ គ្រាប់បែក​នោះ ត្រូវបាន​ដោះចេញ​ដោយ​សុវត្ថិភាព​ពី​កន្លែង​នោះ​ហើយ។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters។



បើ​យោងតាម​មេបញ្ជាការ​ប៉ូលីស​ថៃ លោក Kamthorn Aucharoen នៅ​រសៀល​នេះ​មាន​គ្រាប់បែក​មួយ​នៅ​តំបន់​សូ​ខូ​ម​វីត (Sukhumvit 81) ហើយ​លោក​បាន​ទៅ​ត្រួតពិនិត្យ​និង​បាន​ដោះ​គ្រាប់បែក​នោះ​យក​ចេញពី​តំបន់​នោះ​ហើយ ដោយ​មិន​ឲ្យ​មានការ​ផ្ទុះ​បំផ្លាញ​អាគារ​របស់​កម្មករសំណង់​ស្នាក់​នៅឡើយ។

គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន​មានការ​បំផ្ទុះ​គ្រាប់​មួយ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់២២នាក់ ដោយ​ការផ្ទុះ​គ្រាប់​បែកសម្លាប់​មនុស្ស​នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថៃ​Prawit Wongsuwan បាន​សន្និដ្ឋានថា ជនល្មើស​យក​ជនបរទេស​ជា​អ្នកទេសចរ​ជា​គោលដៅ​នៃ​ការវាយប្រហារ ដើម្បី​បំផ្លាញ​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​បច្ចុប្បន្ន។



© រក្សាសិទ្ធិដោយ thmeythmey.com