ព័ត៍មានសុខភាព
តន្ត្រី​ល្អ តែ​ពេលខ្លះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ
31, Aug 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ស្តាប់​តន្ត្រី ត្រូវបាន​គេ​រាប់​ចូល​ជា ការអប់រំ​កូន​មួយ នៅក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ព្រោះ​វា​ល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ កូន​ឆ្លាត​ទៀតផង។ ប៉ុន្តែ តើ​ការ​ស្តាប់​តន្ត្រី​របស់​អ្នក ត្រូវ​របៀប​ឬ​នៅ?


 
បើ​អ្នក​ស្តាប់​ខុស​របៀប នោះ​វា​នឹង​អាច​ប៉ះពាល់ ដល់​កូន​ក្នុង​ផ្ទៃ​បាន។ ដូចនេះ គួរតែ​ស្តាប់​តាម​វិធី​ណាខ្លះ?
 
1.    អ្នក​មិនត្រូវ​ស្តាប់​តន្ត្រី ឬ​ចម្រៀងផ្សេងៗ ដែល​ធ្វើ​ឲ្យ​កូន​មាន​សម្ពាធ​ទេ ដូចជា ច​ម្រៀម​បុរាណ​ជាដើម អ្នក​ត្រូវតែ​ស្តាប់​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ហើយ​ស្តាប់ទៅ​មាន​ភាពសប្បាយ​រីករាយ មាន​អារម្មណ៍​ស្រស់ស្រាយ ទើប​ល្អ ចំពោះ​កូន​ក្នុង​ផ្ទៃ។
2.    អ្នក​មិនត្រូវ​ដាក់​ចម្រៀង លើ​ពោះ​អ្នក​ឲ្យ​កូន​ស្តាប់​ទេ អ្នក​អាចដាក់​នៅលើ​តុ ឬ​កន្លែង​ដែល​នៅក្បែរ​អ្នក ហើយ​មិនត្រូវ​បើក​សម្លេង​ខ្លាំងពេក​ទេ បើក​តាម​ធម្មតា គឺ​បាន​ហើយ នោះ​កូន​ក្នុង​ផ្ទៃ នឹងមាន​អារម្មណ៍​ស្តាប់ ហើយ​មិន​ប៉ះពាល់ ដល់​ត្រចៀក​គេ​ទៀតផង។
3.    អ្នក​មិនត្រូវ​ស្តាប់​គ្រប់ពេល​ទេ ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​នៅពេលដែល​កូន ទើបតែ​ក្រោក​ពី​គេង ហើយ​ចាប់ផ្តើម​កម្រើក​ក្នុង​ផ្ទៃ​របស់​អ្នក។ ហើយ​នៅពេលដែល​គេ​គេង មិនត្រូវ​ស្តាប់​ឡើយ ព្រោះ​ប៉ះពាល់​ដល់​ដំណេក​កូន ធ្វើ​ឲ្យ​កូន​មិន​ចង់​ស្តាប់។
4.    នៅពេលដែល​អ្នក​ម្តាយ​ស្តាប់​តន្ត្រី ក្នុងនាម​ជា​ឳ​ពុក​ត្រូវតែ​នៅ​កំដរ ដោយ​អាច​អង្អែល​ពោះ​របស់​អ្នក​ម្តាយ ហើយ​និយាយ​ជាមួយ​កូន នោះ​អ្នកនឹង​អាចមាន ភាពស្និទ្ធស្នាល​ជាមួយ​កូន​បាន។
5.    នៅពេលដែល​ស្តាប់ អ្នក​ត្រូវតែមាន​អារម្មណ៍​សប្បាយរីករាយ ហើយ​នឹកឃើញ​ទិដ្ឋភាព​គ្រប់បែបយ៉ាង ក្នុង​ខួរក្បាល​អ្នក នោះ​វា​នឹង​បញ្ជូន​រូបភាព​ទាំងនេះ ទៅ​ឲ្យ​កូន​ដែល​នៅក្នុង​ផ្ទៃ។
6.    អ្នក​មិនត្រូវ​ស្តាប់​យូរពេក​ទេ​ក្នុង​មួយថ្ងៃ ដោយ​អ្នក​អាច​ស្តាប់​ត្រឹម​ពី ២០ ដល់ ៣០ នាទី​បាន​ហើយ ហើយ​អាច​ស្តាប់​ពីរដង​ក្នុង​មួយថ្ងៃ​បាន ព្រោះ​ស្តាប់​យូរពេក អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​បាន៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com