ជាតិ
EDC ភ្ជាប់ចរន្តអគ្គិសនីតម្លៃ៦១០រៀលបានជាង១៥ម៉ឺនបន្ទប់
× គិតត្រឹមថ្ងៃទី៣០ សីហា អគ្គិសនីកម្ពុជាបាន អនុវត្តការងារចុះភ្ជាប់ចរន្តអគ្គិសនីតម្លៃ៦១០រៀលដល់កម្មករ កម្មការនី សិស្សនិស្សិត ដែលជួលផ្ទះ និងបន្ទប់ជួល ជាង១៥ម៉ឺនបន្ទប់ហើយ ។
បើតាមសេចក្តីប្រកាសព័ត៌មានអគ្គិសនីកម្ពុជា បានភ្ជាប់ចរន្តអគ្គិសនីតម្លៃ៦១០រៀល ជូនដល់អ្នកប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាតក្នុងមួយម៉ោង សម្រាប់បន្ទប់និងផ្ទះជួលចំនួន១៥១,៥៦២បន្ទប់ ។
អគ្គិសនីចាប់តាំងពីយុទ្ធនាការនៃការចុះភ្ជាប់ចរន្តអគ្គិសនីតម្លៃ៦១០រៀល បានចាប់ផ្តើមតាំងពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៤មក ។ បើតាមគម្រោងអគ្គិសនីកម្ពុជា ការតបណ្តាញអគ្គិសនីដល់បន្ទប់ និងផ្ទះជួល របស់កម្មករ និយោជិតនេះ គ្រោងចំណាយថវិកាប្រមាណ ២លានដុល្លារ ៕
© រក្សាសិទ្ធិដោយ thmeythmey.com