ជាតិ
មនុស្សចំនួន ៣៣នាក់ស្លាប់និងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ តុលា
× ភ្នំពេញ៖ មនុស្សចំនួន៩នាក់បានបាត់បង់ជីវិត និង២៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៥លើក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។ នេះបើតាមការផ្សាយបូកសរុបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើក យានយន្តខូតខាតសរុបចំនួន ២៧គ្រឿង ក្នុងនោះ ម៉ូតូចំនួន២១គ្រឿង រថយន្តធុនតូច៦គ្រឿង និងថ្មើរជើងម្នាក់។
មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៥លើក មិនប្រកាន់ស្តាំ៣លើក បត់គ្រោះថ្នាក់២លើក ស្រវឹង៣លើក កត្តាយានយន្ត១លើក និងមនុស្សដើរឆ្លងផ្លូវ១លើក។ រីឯ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់មានចំនួន ២៩នាក់ (យប់៧នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com