ជាតិ
លោក ហ៊ុន សែន តាមផ្ញើរសារគាំទ្រ Cambodian Idol តាំងពីញូវយ៉ក ដល់ម៉ាកាវ
× លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការមមាញឹកយ៉ាងខ្លាំងក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសនារយៈពេលចុងក្រោយនេះ ប៉ុន្តែលោកមិនដែលភ្លេចតាមដានកម្មវិធីប្រឡងចម្រៀង Cambodian Idol នោះឡើយ។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើននៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា នេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា លោកតែងតែតាមដានកម្មវិធីចម្រៀងមួយនេះ ហើយបន្តបោះឆ្នោតគាំទ្រ មិនថានៅញូវយ៉ក ឬម៉ាកាវនោះឡើយ។
ដូចអ្វីដែល
លោកបានសរសេរនៅលើហ្វេសប៊ុកកន្លងមកផងដែរ លោក ហ៊ុន សែន បានសរសើរកម្មវិធីរបស់ទូរទស្សន៍ហង្សមាស ជាពិសេសកម្មវិធី Cambodian Idol ដោយមានបេក្ខជនពោរពេញដោយសមត្ថភាព។ កាលពីយប់ថ្ងៃទី១៨ ខែសីហា បេក្ខជន៤នាក់បានឈានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលក្នុងនោះរួមមាន ម៉ៅ ហាជី, សុវត្ថិឌី ធារីកា, សៅ ឧត្តម និងនី រតនា ខណៈ អ៊ាម វន្នី ដែលមានសមត្ថភាពខ្ពស់លើការតែងនិពន្ធ បានធ្លាក់ចេញពីកម្មវិធី។
សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី៖
© រក្សាសិទ្ធិដោយ thmeythmey.com