ជាតិ
មនុស្ស២៤នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ២៥ខែតុលា
26, Oct 2015 , 1:01 pm        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស​ចំនួន៦នាក់​បាន​ស្លាប់ និង១៨នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១០លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី២៥ខែតុលា។



យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​គ្រោះថ្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៦គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន៤លើក ស្រវឹង២លើក មិន​គោរព​សិ​ទិ្ធ២លើក ប្រជែង​គ្រោះថ្នាក់១លើក  និង​មិន​ប្រកាន់​ស្តាំ១លើក៕






© រក្សាសិទ្ធិដោយ thmeythmey.com