ជាតិ
មនុស្ស២៣នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី២៦ខែតុលា
27, Oct 2015 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស៨នាក់​បាន​ស្លាប់ និង១៥នាក់​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៤លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៦ខែតុលា។



យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង១៤លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៤គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង និង​គោយន្ត​កន្ត្រៃ១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​គឺ​មកពី​បើកបរ​ហួស​ល្បឿន៥លើក ប្រជែង​គ្រោះថ្នាក់៣លើក មិន​ប្រកាន់​ស្តាំ២លើក មិន​គោរព​សិ​ទិ្ធ១លើក បត់​គ្រោះថ្នាក់១លើក បើកបរ ងងុយដេក១លើក កត្តា​យានយន្ត១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៦នាក់៕



Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com