ជាតិ
និស្សិត​ពេទ្យ​៤​នាក់ តាម​ស្កាត់​ជួប​សម្តេច ហ៊ុន សែន ដល់​ទូរថភ្លើង ដើម្បី​សុំ​អាហារូបករណ៍​
01, May 2016 , 11:47 am        
រូបភាព
រូបថតពី៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបថតពី៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ដឹកនាំ​សមាជិក​រដ្ឋាភិបាល​ធ្វើដំណើរ​តាម​រថភ្លើង​ជា​លើកដំបូង គឺជា​រឿង​អស្ចារ្យ​មួយ​ហើយ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​។ ប៉ុន្តែ​រឿង​អស្ចារ្យ​មួយទៀត​ដែល​បានកើត​ឡើងលើ​រថភ្លើង​នោះ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ជួប​និស្សិត​ពេទ្យ​៤​នាក់​ដែល​បាន​ព្យាយាម​តាម​ស្កាត់​ជួប​សម្តេច​ដល់​ទូរ​រថភ្លើង ដើម្បី​ស្នើសុំ​អាហារូបករណ៍​។ និស្សិត​ទាំង​៤​នាក់​ដោយសារតែ​ខ្វះ​ថវិកា​បង់ថ្លៃ​សិក្សា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ប្រឡង​ឡើយ​។​



​បើតាម​ការរៀបរាប់រ​បស់​សម្តេច ហ៊ុន សែន និស្សិត​ពេទ្យ​ទាំង​៤​នាក់ ក្នុងនោះ​និស្សិត​នារី​២​នាក់ ក្រោយពី​រក​មធ្យោបាយ​ទិញ​សំបុត្រ​រថភ្លើង​បាន​ហើយ បាននាំគ្នា​ទៅ​បន់ស្រន់​នៅ​ព្រះអង្គ​ដង​កើ​មុខ​ព្រះបរមរាជវាំង ដើម្បី​ពួកគេ​អាច​បាន​ជួប​សម្តេច​។ សម្តេច ហ៊ុន សែន បានលើកឡើង​អំពី​រឿង​និស្សិត​ទាំង​៤​នាក់​នេះ ពី​វេទិកា​នៃ​ការជួបជុំ​ជាមួយ​កម្មករ​កម្មការិនី​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ ដោយ​បញ្ជាក់​ផងដែរ​ថា សម្តេច​បានផ្តល់​អាហារូបករណ៍​ដល់​ពួកគេ​ទាំង​៤​នាក់​។ ដោយ​ស្ងើច​សរសេរ​អំពី​ទឹកចិត្ត​ស្រឡាញ់​ការសិក្សា​របស់​និស្សិត​ទាំង​៤​នាក់ សម្តេច ហ៊ុន សែន ក៏បាន​ថ្លែង​ស្តីបន្ទោស​ផងដែរ​យុវជន​មួយចំនួន​ដែលជា​កូន​របស់​អ្នកមាន​ទ្រព្យសម្បត្តិ និង​មានបុណ្យ​ស័ក្តិ ហើយ​បាននាំគ្នា​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ ដូចជា​សេព​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម​។​

​សូម​លោកអ្នក ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ៖





Tag:
 ហ៊ុន សែន
  និស្សិត
  រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com