ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន លើ​ការទប់ស្កាត់​បទល្មើស​ជ​ល​ផល និង​ព្រៃឈើ ៖ «​ចាត់ទុកថា ខ្ញុំ​ជា​អ្នក​ខុស​ចុះ​!»
22, Aug 2016 , 9:39 pm        
រូបភាព
«​ចាត់ទុកថា ខ្ញុំ​ជា​អ្នក​ខុស​ចុះ ព្រោះ​ខ្ញុំ​ល្ងង់​ពេក​» នេះ​ជាស​ម្ដី​លើកទីមួយ ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញ​ពី​ភាព​ចន្លោះប្រហោង​អនុវត្ត​ការងារ​របស់​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ​។



​សម្ដេច ហ៊ុន សែន មើលឃើញថា មូលហេតុ​ដែល​ពិបាក​ទប់ស្កាត់​បទល្មើស​ទាំងនេះ ដោយសារតែ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ «​មាន​ក្បាល​មួយ និង​មាន​កន្ទុយ​៣» ដែល​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ក្រសួង និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ខ្វះ​ការទទួលខុសត្រូវ និង​ខ្វះ​កិច្ច​សហការគ្នា ដែល​បង្ក​ជា​បញ្ហា​ដល់​រដ្ឋាភិបាល​ថ្នាក់ជាតិ ពិបាក​គ្រប់គ្រង​ក្នុងការ​ទប់ស្កាត់​បទល្មើស​។

​ថ្លែង​ក្នុង​វេទិការ​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​គេ​បែបណា ឈ្មោះ​មន្ទី​គេ​បែប​ហ្នឹង ដោយឡែក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺមាន​ឈ្មោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពេលទៅដល់​ខេត្ត​មាន​មន្ទី​កសិកម្ម​។ វា​បាត់ឈ្មោះ​ពីរ​ហ្នឹង (​រុក្ខាប្រមាញ់ និង​នេសាទ​) ហើយ​ឈ្មោះ​ពីរ​នេះ​(​រុក្ខាប្រមាញ់ និង​នេសាទ​) ជា​ឈ្មោះ​រដ្ឋបាល​ខណ្ឌ ទី​ចុង​បំផុត​អត់​ដឹង​អ្នកណា​គ្រប់គ្រង​ទេ អានេះ​ស្ដេចត្រាញ់​ម៉​ង​»​។

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖






Tag:
 ហ៊ុន សែន​
  ព្រៃឈើ​
  ជលផល
© រក្សាសិទ្ធិដោយ thmeythmey.com