ជាតិ
ពីនេះ ពីនោះ
«ប៉ារ៉ាស់ ឬបារ៉ាស់បាំង» គឺជាពាក្យកម្ចីមកពីភាសាបារាំង, ចុះពាក្យខ្មែរ?
× ពលរដ្ឋខ្មែរដូចជាភាគច្រើនគួរសមនៅបន្តនិយាយថា អូហ៍ នគរបាលដាក់ ប៉ារ៉ាស់ នៅខាងមុខមិនឲ្យមនុស្សចេញចូល។ ពាក្យ ប៉ារ៉ាស់ ឬបារ៉ាស់នេះ គឺជាពាក្យកម្ចីមកពីភាសាបារាំងថា Barrage ឬbarriere។
ក្នុងភាសាបារាំង barriere គឺរនាំង រីឯ barrage គឺជាទង្វើ ឬលទ្ធផលនៃការនៃឃាំង។
តើភាសាខ្មែរ គួរប្រើពាក្យអ្វីជំនួសពាក្យ ប៉ារ៉ាស់(Barrage)? ជាភាសាខ្មែរ គេអាចប្រើប្រាស់ពាក្យ«រនាំងឃាំង» ឬ« របាំង»។ ឧទាហរណ៍ថា នគរបាលដាក់«រនាំងឃាំង» ឬដាក់ «របាំងដែក» មិនឲ្យមនុស្សចេញចូលក្នុងតំបន់បិទខ្ទប់៕
© រក្សាសិទ្ធិដោយ thmeythmey.com