ជាតិ
ពីនេះ ពីនោះ
«ការុញ្ញភាព,ការុញ្ញចិត្ត និងការុណិក» មានន័យដូចម្តេច?
× «ការុញ្ញភាព ការុញ្ញចិត្ត និងការុណិក»មានថ្នាក់ពាក្យជានាមសព្ទដូចគ្នា ប៉ុន្តែការុណិក ក៏មានថ្នាក់ពាក្យមួយទៀតជាគុណសព្ទ។ ពាក្យទាំងបីនេះ មានន័យសំដៅលើសេចក្តីអាណិតអាសូរ។
«ការុញ្ញភាព សំដៅលើភាពនៃចិត្តដែលមានករុណា,សេចក្តីអាណិតអាសូរ។ ចំពោះ«ការុញ្ញចិត្ត»សំដៅលើចិត្តដែលមានករុណា,សេចក្តីអាណិតអាសូរ។
ចំណែកពាក្យ«ការុណិក»មានថ្នាក់ពាក្យជានាមសព្ទ និងគុណសព្ទ មានន័យថា អ្នកមានករុណា ឬដែលមានករុណា៕
© រក្សាសិទ្ធិដោយ thmeythmey.com