ជាតិ
ពីនេះ ពីនោះ
សម្ពាធ និង សម្ពៀត មានន័យខុសគ្នាដាច់ស្រឡះ
× សូរដូចគ្នា ប៉ុន្តែមិនមានន័យដូចគ្នាឡើយ ពោលគឺខុសគ្នាដាច់ស្រឡះ។ សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ «សម្ពាធ» និង «សម្ពៀត» មកពន្យល់ ដោយផ្អែកទាំងស្រុងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
«សម្ពាធ» ជាគុណសព្ទ មានន័យថា ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្ដែថ្ដុក។ ទីសម្ពាធ ទីចង្អៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។
ឧទាហរណ៍ពាក្យមួយចំនួន៖ សម្ពាធគ្រឹះ ផ្ទះចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។ សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។ សម្ពាធបថ ឬ —មគ្គ, —មាគ៌ា ផ្លូវចង្អៀត ។ សម្ពាធប្រាប្ដ ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។ សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។ សម្ពាធាវាស អាវាស, លំនៅ ចង្អៀត ។ ល ។
រីឯពាក្យ «សម្ពៀត» មានន័យថា ប្រដាប់ត្បាញដោយចម្រៀកចចូត, ស្លឹកត្នោត, ស្លឹករឹត,... ឬធ្វើដោយស្បែកសម្លាប់មានរាងស្ពៀតសម្រាប់ដាក់អ្វីៗស្រាលៗ។ សម្ពៀតចចូត, សម្ពៀតរំចេក, សម្ពៀតស្បែក ។ អាចសរសេរជា សំពៀត ក៏បាន ៕
© រក្សាសិទ្ធិដោយ thmeythmey.com