ជាតិ
ពីនេះ ពីនោះ
«បន្តឹង» ធ្វើឲ្យតឹង, «បណ្តឹង» ពាក្យប្តឹង
× «បន្តឹង» និង «បណ្ដឹង» មិនមានអ្វីដែលត្រូវច្រឡំគ្នានោះឡើយ ដោយគ្រាន់តែមនុស្សមួយចំនួនសរសេរដោយមិនបានប្រុងប្រយ័ត្ន ឬមិនយកចិត្តទុកដាក់ប៉ុណ្ណោះ។ «បន្តឹង» គឺ «ន ជើង ត» រីឯ «បណ្តឹង» គឺ «ណ ជើង ដ»។
តាមការពន្យល់ក្នុងវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត កិរិយាសព្ទ «បន្តឹង» មានន័យថា ធ្វើឲ្យតឹង, ទាញឲ្យតឹង, តឿនតឹងរ៉ឹងរឿយៗ។ គេបន្តឹងខ្លាំងណាស់, សុំកុំបន្តឹងខ្លាំងពេក ។
ជានាមសព្ទ បន្តឹង សំដៅលើនេសាទុបករណមួយប្រភេទ ចងឆ្វាក់ប្រទាក់ខ្សែជាក្រឡាមានដងមានមាត់មានក្រវិលរូត សម្រាប់ដាក់ឲ្យជាប់សត្វចតុប្បាទតូចៗឬបក្សីចំពួកខ្លះ។ បន្តឹងទន្សាយ, ទន្សាយជាប់បន្តឹង, បន្តឹងក្រួចអ៊ឺត ។
រីឯ «បណ្ដឹង» ឯណោះវិញ មានន័យថា ពាក្យប្ដឹង, សេចក្ដីដែលប្ដឹង។ មានបណ្ដឹងអំពី . . . គឺមានពាក្យឬសំបុត្រប្ដឹងអំពី . . . ។ ដើមបណ្ដឹង អ្នកប្ដឹងមុន ៕
© រក្សាសិទ្ធិដោយ thmeythmey.com