ពីនេះ ពីនោះ
«មេជី» ពាក្យខ្មែរបុរាណ ដែលមានន័យថា ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង
16, Dec 2021 , 7:29 am        
រូបភាព
«មេជី»​ បើតាម​ការ​ពន្យល់​ក្នុង​វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា មេបា; ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង។ ពាក្យនេះជាពាក្យ​ខ្មែរបុរាណ។ ដំបូន្មានប្រៀនប្រដៅរបស់មេជី  ។ បណ្ដាំមេជី ពាក្យផ្ដំាប្រដៅរបស់មេបាឬរបស់ចាស់ទុំ ។

 
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី។...(សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
 
ពាក្យ «ជី» ជាបុសសព្វនាម ដែលមានន័យថា អ្នក, ឯង; ពាក្យគួរសមសម្រាប់ហៅក្មេងប្រុសដែលទើបសឹកពីសាមណេរ ឬសម្រាប់អ្នកធំ, នឹងអ្នកចាស់ហៅអ្នកតូចជាងឬក្មេងជាងដោយរាប់អាន ។ ជានាមសព្ទ​សំដៅ​លើ​ស្ត្រីដែលកោរសក់ស្លៀកដណ្ដប់សំពត់ស កាន់សីល ១០ (ដូនជី, យាយជី ) ។ 
 
ប៉ុន្តែមានន័យផ្សេងទៀត ដូចជា គ្រឿងដាំត្បូង រាងសណ្ឋានស្លឹកសីមាសម្រាប់បំពាក់កូនក្មេង ។ ទម្ងន់អានុភាគអំពីតម្លឹង។ មាសទម្ងន់មួយជី ។ អ្វីៗដែលមានរសជាតធ្វើឲ្យដំណាំលូតលាស់ល្អ។ ចាក់ជីក្នុងស្រែ, ជីមានប្រយោជន៍គ្រប់ដំណាំទាំងអស់ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com