ពីនេះ ពីនោះ
«គឃ្លើន» មានន័យថា ងងើលឥតក្រែង, «គឃរ» គឺ គឃ្លើតឥតកោតញញើត
× «គឃ្លើន», «គឃរ» មានន័យប្រហាក់ប្រហែលគ្នា។ នេះបើតាមការពន្យល់ពាក្យនីមួយៗក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
«គឃ្លើន» មានន័យថាដែលមានអាការអង់អាចឥតញញើត, ងងើល, ជជើលឥតក្រែង។ ដើរគឃ្លើន, ឫកគឃ្លើន, ដំណើរគឃ្លើន ។
«គឃរ» មានន័យថា ដែលមានអាការខ្ទរ, គឃ្លើនឥតកោតញញើត។ ដើរគឃរ គឺដើរគឃ្លើនឥតកោតញញើត, អួតគឃរ គឺអួតក្អេងក្អាងឥតកោតញញើត, ឫកគឃរ គឺឫកគឃ្លើន, សំដីគឃរ គឺសំដីក្អេងក្អាង ឥតកោតញញើតឥតក្រែង ។
ពាក្យផ្សេងទៀតដែលមានន័យដូចគ្នា ឬប្រហាក់ប្រហែលគ្នា មានដូចជា ឈ្នះឈ្នាន, ឈ្លានពាន, ឥតកោតញញើត, ននះនរនាទ, គគាត ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com