កីឡាអន្តរជាតិ
អន្តរជាតិ
Real គ្រងជើងឯក Champions league លើកទី១៤ ក្រោយឈ្នះ Liverpool ១-០
29, May 2022 , 4:33 am        
រូបភាព
Real Madrid បានយកឈ្នះLiverpool ១-០ នាវគ្គផ្តាច់ព្រ័ត្រ UEFA Champions league នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា ។ Real គ្រងជើងឯក Champions league លើកទី១៤ ។


 
ការប្រកួតនៅតង់ទី១ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីប Salah បានប្រើបច្ចេកទេសយកជើងប៉ែងបាល់ទៅទី Real នៅនាទី១០ ប៉ុន្តែត្រូវបានអ្នកចាំទីសង្គ្រោះបាន មុននឹង Mane ស៊ុតមួយជើងទៀតទៅបុកបង្គោលទី Real នៅនាទី២១។ឈានដល់នាទី៣៤ Salah មានឱកាសតែតបាល់ម្ដងទៀត ក្រោយពីខ្សែការពារស្លាបស្ដាំ Arnold បញ្ជូនបាល់មក ប៉ុន្តែអ្នកចាំទី Coutios នៅតែជួយសង្គ្រោះបានដដែល។ ខ្សែប្រយុទ្ធ Benzema ក៏មានឱកាសស៊ុតបាល់ចូលទី Liverpool មួយគ្រាប់ដែរ នៅនាទី៤៤ ប៉ុន្តែអាជ្ញាកណ្ដាលសម្រេចមិនឱ្យ ដោយសារខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ឈរនៅក្នុងជំហរ Outside។
 
Liverpool នៅតែបន្តសម្រុកនៅដើមទី២ ប៉ុន្តែគ្មានសំណាងឡើយ។ សំណាងនោះ បានធ្លាក់ទៅលើ Real វិញ ដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ី Vinicius JR ស៊ុតបញ្ចូលទី Liverpool នៅនាទី៥៩ តាមរយៈការបញ្ចូនបាល់ពីសំណាក់កីឡាករ Valverde។ ក្រោយ Real នាំមុខនេះ Liverpool ព្យាយាមដាក់សម្ពាធលើក្រុមអធិរាជយក្សសវិញ ជាបន្តបន្ទាប់ ប៉ុន្តែការស៊ុតបាល់នោះ ត្រូវបានអ្នកចាំទី Coutios របស់ជួយសង្គ្រោះបាន រហូតដល់ចប់តង់ទី២។

© រក្សាសិទ្ធិដោយ thmeythmey.com