កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Saint Etienne ចូលអុកឡុកក្នុងទីលានបន្ទាប់ពីក្រុមធ្លាក់ទៅលីគទីពីរ
30, May 2022 , 4:29 pm        
រូបភាព
អ្នកគាំទ្រក្លិប Saint Etienne ថ្ងៃទី២៩ ខែឧសភា បានរត់ចូលអុកឡុកក្នុងទីលានប្រកួត បន្ទាប់ពីក្រុមចាញ់ការប្រកួតទល់ក្រុម AJ Auxerre ក្នុងជំនួប ​Play-off ដើម្បីរក្សាកៅអី Ligue 1។


ជំនួប Play-off រវាង Saint Etienne ក្រុមមកពី Ligue 1 និងក្រុម AJ Auxerre ក្រុមមកពី Ligue 2 កាលពីជើងទីមួយបញ្ចប់ដោយលទ្ធផលស្មើ ១-១។ មកដល់ជើងទីពីរក្ រុមទាំងពីរក៏បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ដដែល សរុបទាំងពីរជើងស្មើ ២-២ ។ ក្រុមទាំងពីរឈានជើងដល់ការស៊ុតបាល់ពិន័យ១១ ម៉ែត្រកាត់សេចក្តី។ ក្រុម Auxerre យកជ័យជម្នះដោយបាល់កាត់សេចក្តីលើ Saint Etienne លទ្ធផល ៥-៤។
 
ក្រោយការទាត់នេះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះសម្រុកចូលអុកឡុកក្នុងទីលានតែម្ដង។ ដេអូឃ្លីបមួយបានបង្ហោះដោយអ្នកចូលទស្សនាការប្រកួតបានបង្ហាញអំពីសកម្មភាពអ្នកគាំទ្របានរត់ចូលទីលានហើយដុះកាំជ្រួចភ្លើង និងគ្រាប់បែកផ្សែងចោលតម្រង់ទៅកាន់ច្រកចេញចូលរបស់កីឡាករ ហើយដុតកង់លើទីលានប្រកួត។ 
 
មិនត្រឹមតែប៉ុណ្ណោះ កីឡាកររបស់ Saint Etienne បានក្លាយជាគោលដៅរបស់អ្នកគាំទ្រទាំងនោះដែរ។ Saint Etienne ជាក្រុមធ្លាប់ឈ្នះពានរង្វាន់កំពូលបារាំង១០ដង ដូច Paris Saint Germain។
 
អ្នកគាំទ្រទាំងនោះ ក៏រត់សំដៅទៅកាន់ទីកន្លែងរបស់ប្រធានក្លិបដែលទស្សនាការប្រកួត មុនពេលត្រូវបានបំបែកដោយក្រុមមន្ត្រីប៉ូលិសដែលបាញ់កាំភ្លើងឧស្ម័នបង្ហូរទឹកភ្នែកបឈ្ឈប់ពួកគេ។ នេះបើតាមផ្សាយពីសំណាក់កាសែត L’Equipe។
 
 
 
 

Tag:
 Saint Etienne
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com