កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី៖ លើសពីឈ្នះចាញ់ ប៉ារ៉ាហ្គេម ជាការបង្ហាញពីឆន្ទៈកីឡា របស់ជនមានពិការភាព លោក ហ៊ុន ម៉ានី (ឈុតស) និង ក្រុមបាល់បោះរទេះនារីកម្ពុជា ដែលទទួលបានមេដាយមាស។
× ភ្នំពេញ៖ លើសពីការប្រកួតឈ្នះ និងចាញ់ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញពីឆន្ទៈ ស្មារតី និងការខិតខំប្រឹងប្រែង របស់កីឡាករ ដែលមានពិការភាព។ លោក ហ៊ុន ម៉ានី និយាយដូច្នេះ បន្ទាប់ពី ក្រុមបាល់បោះរទេះនារីកម្ពុជា ទទួលបានមេដាយមាស ឈ្នះថៃ ១១-៩ លើវិញ្ញាសា ៣ទល់៣នាក់ នាព្រឹកថ្ងៃទី៣ មិថុនា នាពហុកីឡដ្ឋានជាតិមរតកតេជោ ។
ព័ត៌មានពិស្ដារ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖
ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា CAMAPGOC រូបនេះ លើកឡើងទៀតថា ព្រឹត្តិការណ៍កីឡានេះ ក៏ធ្វើឱ្យប្រជាពលរដ្ឋបានស្វែងយល់ពី ពិការភាព និងការប្រឹងប្រែង របស់កីឡាករ និងកីឡាការិនី។ ជាមួយគ្នានេះ លោកក៏ចង់ឃើញពលរដ្ឋច្រើន មកទស្សនាការប្រកួត នានា ក្នុងព្រឹត្តិការណ៍នេះ ក្នុងន័យគាំទ្រដល់កីឡាមានពិការភាពទាំងឡាយ។
គួរជម្រាបលោកអ្នកនាងផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះគឺចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
Tag:
ThmeyThmey
អ៊ាស៊ានប៉ារ៉ាហ្គេម
Paragames
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com