ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង
11, Dec 2023 , 6:59 am        
រូបភាព
បើ​និយាយ​ដល់​ផ្លែ​ឈើ​គ្នា​យើង​មួយ​ចំនួន​តែង​គិតដល់​រសជាតិ​ដ៏​ផ្អែម​របស់​វា ហើយ​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​ជាក់លាក់​នៃ​ផ្លែ​ឈើ​នីមួយ​ៗ​ប៉ុន្មាន​ទេ​។ ក្នុង​អត្ថបទ​នេះ​យើង​និង​លើកយក​ផ្លែ​ឈើ​៨​មុខ មក​និយាយ​ដោយ​សុទ្ធសឹងតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​។

 
១.​ប្លូ​បឺ​រី
ផ្លែ​ប្ល៊ូ​ប៊ឺ​រី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ថែម​ទាំង​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្ថយ​សម្ពាធ​ឈាម និង​ការ​រីក​សរសៃឈាម​។ ការ​ញ៉ាំ​ផ្លែ​ប្ល៊ូ​បឺ​រី​ក្នុង​បរិមាណ​ប្រហែល​មួយ​កែវ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង​។ យើង​ក៏​អាច​យក​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មក​ច្នៃ​ជា​ភេសជ្ជៈ​បាន​ផង​ដែរ​។
 
២.​ផ្លែ​ក្រូចថ្លុង
ផ្លែ​ក្រូចថ្លុង​មាន​ផ្ទុក​សារជាតិ flavonoids ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​។ ក្រូចថ្លុង​ក៏​មាន​បរិមាណ​វីតាមីន C ខ្ពស់​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ​។ ក្រូច​ប្រភេទ នេះ ក៏​ជា​ផ្លែ​ឈើ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ញ៉ាំ​ជាមួយ​អាហារ​ផង​ដែរ​។
 
៣.​ផ្លែ​ប៊ឺ​រ
ពពួក​ផ្លែ​ប៊ឺ​រ គឺជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយសារ​ធាតុ​ខ្លាញ់​មិន​ឆ្អែត​អាច​កាត់​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល ដែល​កូ​លេ​ស្តេ​រ៉ូ​ល​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​។
 
៤.​ផ្លែ​ទទឹម
ផ្លែ​ទទឹម​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម និង​ពោរពេញ​ទៅ​ដោយសារ​ធាតុ polyphenols ជួយ​ដល់​សរសៃឈាម និង​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ​។ ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​ជា​ប្រចាំ​វា​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​។
 
៥.​ផ្លែក្រូច
គ្នា​យើង​ច្បាស់​ជា​គិត​ថា​ផ្លែក្រូច​អាច​ជួយ​ប្រឆាំង​ជាមួយ​ជំងឺ​ផ្ដាសាយ​តែ​មួយ​មុខ​ទេ​ដោយសារ​តែ​វា​មាន​វីតាមីន A B6 និង C តែ​ក្រូច​ក៏​ជួយ​ដល់​សុខភាព​បេះដូង​ដោយសារ​តែ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​choline​។ ប៉ូ​តា​ស្យូ​ម​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​របស់​យើង​។
 
៦.​ផ្លែ​គី​វី
ជា​ផ្លែ​ឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន C និង​E ព្រមទាំង​ជា​ប្រភព​របប​អាហារ​មាន​ជាតិ​សរសៃ​ផង​ដែរ​។ ជា​ទូទៅ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​ឆ្អែត​បាន​យូរ និង​ជួយ​ដល់​ការ​គ្រប់គ្រង​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។
 
៧.​ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​គឺជា​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន សម្បូរ​ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ផ្សេង​ៗ​ជា​ច្រើន និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​។
 
៨.ផ្លែក្រូចឆ្មា
ក្រូចឆ្មា មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​មិន​ចាញ់​ក្រូច​ផ្សេង​ៗ​ដែរ ដោយសារ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com