ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងូតទឹកក្នុងពេល៥នេះ នឹងជួបគ្រូពេទ្យរាល់ថ្ងៃ
12, Dec 2023 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេល៥ដែលអ្នកមិនគួរងូតទឹកព្រោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ តើមានពេលណាខ្លះទៅ?

  • អ្នកមិនគួរញ៉ាំបាយរួមភ្លាម ហើយទៅងូតទឹកភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យឈាមរត់ទៅផ្គត់ផ្គង់ក្រពះមិនបានគ្រប់។ ជាហេតុដែលធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ។ ដូចនេះ អាហារទាំងឡាយនឹងប្រមូលផ្តុំនៅក្រពះរបស់អ្នក ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់។
  • អ្នកក៏មិនអាចងូតទឹកក្នុងពេលឃ្លានផងដែរ ព្រោះក្នុងពេលដែលអ្នកឃ្លាន ជាតិស្ករក្នុងរាងកាយនឹងធ្លាក់ចុះ។ ប្រសិនជាអ្នកងូតទឹកក្នុងពេលនោះ នឹងធ្វើឲ្យជាតិស្ករកាន់តែចុះ ដោយធ្វើឲ្យអ្នកអាចវិលមុខគ្រប់ពេល។
  • ក្រោយពេលដែលអ្នកហាត់ប្រាណរួចភ្លាម មិនគួរងូតទឹកភ្លាមនោះទេ ព្រោះរន្ធញើសរបស់អ្នកកំពុងបើកធំ ហើយញើសនៅតែចេញមកចឹង។ ដូចនេះ បើអ្នកងូតទឹកភ្លាម នឹងធ្វើឲ្យអ្នកងាយផ្តាសាយខ្លាំងណាស់។
  • ក្រោយពេលដែលអ្នកស្រវឹង មិនគួររត់ទៅងូតទឹកភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នកខ្លាំងណាស់។ ជាពិសេស ក៏ងាយធ្វើឲ្យអ្នកវិលមុខដោយមិនដឹងខ្លួនផងដែរ។
  • ក្រោយពេលដែលអ្នកទើបតែរួមភេទរួច មិនគួរងូតទឹកភ្លាមនោះទេ ព្រោះសរសៃឈាម និងសរសៃប្រាសាទរបស់អ្នកកំពុងស្ថិតក្នុងការរំភើប។ ប្រសិនជាអ្នកងូតទឹកភ្លាម នឹងធ្វើឲ្យសុខភាពប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com