ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តែងចូលគេងយប់ជ្រៅ ងាយកើតមហារីកណាស់
13, Dec 2023 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកក្នុងការតែងតែចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកធ្លាក់ចុះទៅៗ។ ជាពិសេស ក៏អាចបំផ្លាញគ្រឿងក្នុងរបស់អ្នកផងដែរ។ ដូចនេះ យូរទៅអ្នកនឹងងាយប្រឈមនឹងជំងឺមហារីកខ្លាំងណាស់។
  • នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់អ្នកខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យការចងចាំរបស់អ្នកអាចធ្លាក់ចុះទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
  • ប្រសិនជាអ្នកមិនចង់កើតជំងឺធាត់ គួរតែកុំចូលគេងយប់ជ្រៅឲ្យសោះ ព្រោះពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យអ្នកមានរាងដូចជាធុងសាំងអញ្ចឹង ដោយបញ្ចុះយ៉ាងណាក៏មិនចុះដែរ។
  • ជាធម្មតាក្នុងពេលគេង ថ្លើមត្រូវការពេល៣ម៉ោងដើម្បីបញ្ចេញជាតិពុល។ ប្រសិនជាក្នុងពេលនោះអ្នកមិនគេងលក់ស្រួលទេ នឹងធ្វើឲ្យថ្លើមមិនអាចបញ្ចេញជាតិពុលបានឡើយ។ ដូចនេះ ថ្លើមរបស់អ្នកនឹងងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com