ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់នេះ នឹងជួយការពារបេះដូងអ្នកឲ្យរឹងមាំខ្លាំង
16, Dec 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចជួយការពារបេះដូងរបស់អ្នក។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែកាត់បន្ថយញ៉ាំអាហារបំពង និងមានផ្ទុកកាឡូរីខ្ពស់ដូចជាបង្គារ ថ្លើម និងស៊ុតផ្នែកក្រហម។ ជាពិសេស អ្នកគួរតែចៀសឲ្យឆ្ងាយពីបារី និងស្រាផងដែរ។ អ្វីដែលអ្នកគួរតែបរិភោគច្រើនគឺបន្លែ និងផ្លែឈើ ទើបបេះដូងរបស់អ្នកមានសុខភាពល្អ។
  • អ្នកគួរតែព្យាយាមហាត់ប្រាណ ព្រោះវាអាចជួយឲ្យឈាមអ្នកដើរបានល្អ ព្រមទាំងអាចជួយកំចាត់ខ្លាញ់ដែលលើសផងដែរ។ ជាពិសេស នៅពេលដែលអ្នកធ្វើចលនានឹងអាចជួយការពារសុខភាពបេះដូងអ្នកបានយ៉ាងល្អតែម្តង។
  • អ្នកគួរតែគេងឲ្យបានគ្រប់ម៉ោង មិនគួរតែងតែចូលគេងយប់ជ្រៅនោះទេ។ ការគេងបានគ្រប់គ្រាន់ នឹងជួយការពារថ្លើម ក្រពះ បេះដូង ព្រមទាំងផ្នែកជាច្រើនទៀតមិនឲ្យប្រឈមនឹងគ្រោះថ្នាក់នោះឡើយ។
  • អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀង ទើបអាចការពារ និងព្យាបាលជំងឺផ្សេងៗបានទាន់ពេលវេលា។ ជាពិសេស សុខភាពបេះដូងតែម្តង ប្រសិនជាព្យាបាលមិនទាន់ពេល អាចនឹងគ្រោះថ្នាក់ខ្លាំងណាស់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com