ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បុគ្គលនេះហ៊ានតែញ៉ាំស្រា នឹងគ្រោះថ្នាក់ខ្លាំងណាស់
18, Dec 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលមួយចំនួនដែលមិនអាចផឹកស្រាបានឡើយ ព្រោះគ្រោះថ្នាក់ខ្លាំង។ តើមាននរណាខ្លះទៅ?

  • អ្នកដែលមានជំងឺថ្លើម មិនអាចផឹកស្រាជាដាច់ខាត ព្រោះនៅពេលដែលអ្នកកាន់តែផឹក ថ្លើមនឹងកាន់តែប្រឈមនឹងគ្រោះថ្នាក់។ ជាហេតុដែលធ្វើឲ្យថ្លើមអ្នកអាចខ្ទេចខ្ទីដោយមិនដឹងខ្លួនតែម្តង។
  • អ្នកដែលមានជំងឺលើសសម្ពាធឈាមក៏មិនអាចប៉ះពាល់ស្រាបានដែរ ព្រោះក្រោយពេលដែលអ្នកញ៉ាំស្រារួច សម្ពាធឈាមរបស់អ្នកនឹងឡើងខ្ពស់។ បើធ្ងន់ធ្ងរនឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមផងដែរ។
  • អ្នកដែលមានក្រពះ និងពោះវៀនមិនសូវល្អ ក៏មិនគួរផឹកស្រាដែរ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកទ្រុឌទ្រោមទៅៗ។ ជាហេតុដែលធ្វើឲ្យពិបាកក្នុងការព្យាបាលខ្លាំងណាស់។
  • អ្នកដែលមានជំងឺទឹកនោមផ្អែមក៏មិនគួរផឹកស្រាដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ។ ដូចនេះ ចំពោះអ្នកដែលកើតមានជំងឺ៤នេះ មិនគួរប៉ះពាល់ស្រាច្រើនឡើយ ទើបសុខភាពមិនគ្រោះថ្នាក់ដោយមិនដឹងខ្លួន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com