ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស ផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស ក្នុងស្រុកទ្រាំង ខេត្តតាកែវ
29, Dec 2023 , 10:10 am        
រូបភាព
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ប្រមាណជិត ៤០០នាក់ បានមកទទួលអំណោយដោយទឹកមុខរីករាយ។ អំណោយដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានបរិច្ចាគមានជាសម្ភារសិក្សាដូចជាកាតាប សៀវភៅ ប៊ិក និងរបស់ក្មេងលេងមួយចំនួន។

ការផ្តល់អំណោយដល់សិស្សានុសិស្សនេះ គឺជាការចូលរួមចំណែកមួយចំពោះសហគមន៍ ដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានអនុវត្តដើម្បីចូលរួមកាត់បន្ថយការលំបាករបស់អាណាព្យាបាលសិស្ស ផ្តល់ក្តីស្រឡាញ់ និងលើកទឹកចិត្តដល់កុមារឱ្យខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជាដាក់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត។
  


លោក Yang Da Ping នាយកមជ្ឈមណ្ឌល​ ឡឺរ៉ូស បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានផ្តល់អំណោយដល់សិស្សានុសិស្សនៅបឋមសិក្សា ជួស នេះ។ នេះគឺជាលើកទី១ ដែលយើងបានបរិច្ចាគដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ព្រោះកន្លងមកយើងបានចូលរួមសកម្មភាពសប្បុរសធម៌តែទៅលើផ្នែកសុខភាព និងសម្ជស្ស នៅក្នុងប្រទេសចិន ប៉ុន្តែពេលនេះយើងបានចាប់ផ្តើមជួយសហគមន៍មួយផ្នែកថ្មីទៀតគឺការអប់រំ។ យើងសង្ឃឹមថាកុមារ ដែលទទួលបានអំណោយរបស់យើង នឹងអាចកាត់បន្ថយការលំបាកមួយចំនួនដែលពួកគេបានជួបប្រទះ ហើយរីករាយនឹងអ្វីដែលយើងផ្តល់ឱ្យ។ យើងនឹងបន្តផ្តល់អំណោយនេះជាបន្ត ដើម្បីជាចំណែកមួយជួយដល់សហគមន៍ ជាពិសេសហគមន៍ក្នុងប្រទេសកម្ពុជា។»



សូមបញ្ជាក់ផងដែរថា​ មជ្ឈមណ្ឌលកែសម្ផស្ស ឡឺរ៉ូស លំដាប់ដែលទទួលស្គាល់ដោយ ISO កែតម្រូវ នឹងជួសជុលឡើងវិញ​ ពឹងផ្អែកលើបច្ចេកវិទ្យា​ Microsurgery ផ្តោតសំខាន់លើការ​ជួសជុល​ Case បរាជ័យដូចជា៖  ច្រមុះ ភ្នែក ​ ដើមទ្រូង ​​​ បូមខ្លាញ់សម្រករាង។



អំពីមជ្ឈមណ្ឌលកែសម្ផស្ស ឡឺរ៉ូស

មជ្ឈមណ្ឌលឡឺរ៉ូស គឺជាមជ្ឈមណ្ឌលវះកាត់កែសម្ផស្សធំជាងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន មីលីងគ្រុប ប្រទេសចិន ដោយមានវេជ្ជបណ្ឌិតមានជំនាញប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់បរិក្ខារទំនើបៗគុណភាពស្តង់ដាអន្តរជាតិ ដែលធានាបាននូវសុវត្ថិភាពខ្ពស់ និងទទួលកែសម្ផស្សគ្រប់ប្រភេទ ចាប់ពីការថែរក្សាសម្ផស្សមូលដ្ឋានរហូតដល់ការវះកាត់កែសម្ផស្សខ្នាតធំ៕









© រក្សាសិទ្ធិដោយ thmeythmey.com