ជាតិ
អត្ថបទពាណិជ្ជកម្ម
តើគួរជ្រើសយកការស្អំដោយកម្ដៅ ឬដោយទឹកកកពេលឈឺសាច់ដុំ?
08, Jan 2024 , 2:53 pm        
រូបភាព
បញ្ហាឈឺសាច់ដុំតែងតែកើតមានញឹកញាប់ចំពោះអ្នកលេងកីឡា និងអ្នកដែលធ្វើការងារធ្ងន់ដែលវាជាការរំខានមួយសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការស្អំជាមួយនឹងកម្ដៅ និងការស្អំជាមួយទឹកកកតែងត្រូវបានណែនាំសម្រាប់ការសម្រួលដល់ការឈឺចុករួយទាំងនោះ។ តើយើងគួរតែជ្រើសរើសយកការស្អំជាមួយកម្ដៅ ឬជាមួយទឹកកករាល់ពេលឈឺសាច់ដុំ? តើការស្អំពីរប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្ដេច?
 
អត្ថប្រយោជន៍ទីទៃពីគ្នារវាងការស្អំជាមួយកម្ដៅ និងការស្អំជាមួយទឹកកក៖
ការស្អំក្ដៅ
ជួយធ្វើឱ្យសរសៃឈាមរីកធំ ដែលអាចឱ្យចរន្ដឈាមរត់បានល្អ និងជួយឱ្យសាច់ដុំដែលតឹងណែង និងបង្កការឈឺចាប់ អាចសម្រាកមកវិញ។ ការស្អំក្ដៅនេះអាចមានសមត្ថភាពបន្ថយការឈឺចាប់ ជាពិសេស ការគ្រេចថ្លោះ ការឈឺចុករួយសាច់ដុំ និងសន្លាក់រ៉ាំរ៉ៃដែលបណ្ដាលមកពីការរលាកសន្លាក់ ការរលាក Tendons និងការឈឺក ខ្នងនិងចង្កេះ។ វាក៏អាចជួយកម្ដៅដល់សាច់ដុំ និងជាលិកាមុនពេលធ្វើចលនាផងដែរ។
វាមិនត្រូវបានណែនាំឱ្យប្រើនោះទេ នៅពេលដែលស្បែករបស់អ្នកក្ដៅ ឡើងក្រហម និងរលាកស្បែក អ្នកដែលមានរបួសបើក។ 
 
ការស្អំទឹកកក
ជួយបន្ថយចរន្ដឈាមទៅកន្លែងមានរបួស ដែលអាចពន្យឺតនូវការរលាក ក៏ដូចជាបន្ថយនូវការឡើងហើម ការហូរឈាម និងការខូចខាតនៃជាលិកាផងដែរ។ វាជួយឱ្យស្ពឹកនូវជាលិកាដែលមានការឈឺចាប់ អាចបន្ថយនូវកម្រិតនៃការឈឺចាប់បាន។ ការស្អំទឹកកកក៏អាចប្រើបានចំពោះអ្នកដែលមានបញ្ហារលាកឆ្អឹងសន្លាក់ផងដែរ។ 
ជាទូទៅ ការស្អំទឹកកកច្រើនណែនាំឱ្យអនុវត្តចំពោះរបួសភ្លាមៗដោយសារវាអាចជួយឱ្យស្ពឹកនៅកន្លែងដែលមានរបួស និងជួយបន្ថយការឈឺចាប់ ការហើម និងរលាកបន្ទាប់ពីការលេងកីឡាធ្ងន់ និងប្រើកម្លាំងខ្លាំង។ បន្ទាប់ពីបានប៉ុន្មានថ្ងៃមក ទើបយើងប្ដូរទៅជាការស្អំក្ដៅវិញដើម្បីជំរុញការជាសះស្បើយឆាប់រហ័ស៕

ប្រភព៖
 

សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង លីណ្ណា ជិញជិញ 

© រក្សាសិទ្ធិដោយ thmeythmey.com