ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន SY BAZZAR គ្រោងពង្រឹកការវិនិយោគនៅកម្ពុជា លើការទិញលក់ផលិតផលថែរក្សាសម្ផស្សនាំចូលពីកូរ៉េ
12, Jan 2024 , 10:28 pm        
រូបភាព
ក្រុមហ៊ុន SY BAZZAR CO.,LTD ដែលផ្តោតលើការវិនិយោគទិញលក់ទំនិញលើអនឡាញនៅកម្ពុជា នឹងវិនិយោគមួយទៀតទៅលើវិស័យផលិតផលថែរក្សាសម្រស់ដែលនាំចូលផ្តាច់មុខផ្តាល់ពីប្រទេសកូរ៉េខាងាត្បូង លើម៉ាកសញ្ញា SY BAZZAR។  ផែនការវិនិយោគថ្មីរបស់ក្រុមហ៊ុនេះ នឹងត្រូវអនុវត្តឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។  

ដោយសហគ្រិននៅកម្ពុជាបានសម្លឹងឃើញសក្តានុពលនៃវិស័យផលិតផលគ្រឿងសម្អាង និងសម្រស់នៅកម្ពុជាកំពុងមានតម្រូវការឥតឈប់ឈរ ទើបក្រុមហ៊ុន SY BAZZAR CO.,LTD ក៏មានគោលបំណងពង្រីកការវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជានូវសេវាទិញលក់លើផលិតផលថែរក្សាសម្ផស្សបន្ថែមដែលនាំចូលមកពីប្រទេសកូរ៉េផ្តាច់មុខ ផងដែរ។

<
ក្រុមហ៊ុន SY BAZZAR CO.,LTD ចាប់ផ្តើមបើកដំណើរការរយៈពេលជាង២ឆ្នាំមកហើយ ដែលផ្តោតលើការទិញលក់ទំនិញលើអនឡាញ។ ក៏ប៉ុន្តែ នារយៈពេល៥ខែចុងក្រោយនេះ  ផលិតផលរបស់ក្រុមហ៊ុនមានការចរាចរនិងវាយលុកលើទីផ្សារខ្លាំង ដោយសារមានការគាំទ្រពីអតិថិជនយ៉ាងច្រើនទៅលើប្រសិទ្ធភាពនៃផលិតផលនិងសេវាកម្មដែលល្អឥតខ្ចោះ។ ជាពិសេសអតិថិជនទទួលបានទំនុកចិត្តខ្ពស់នូវគុណភាពដែលមានស្តង់ដាឈានមុខគេ និងមានចុះបញ្ជីទទួលស្គាល់ពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ។ 



ទាំងអស់នេះហើយដែលជំរុញឱ្យក្រុមហ៊ុនមានផែនការរៀបចំការវិនិយោគបន្ថែមលើវិស័យទិញលក់និងនាំចូលផលិតផលពីប្រទេសកូរ៉េ ដើម្បីធ្វើការឆ្លើយទៅតាមតម្រូវការជូនដល់អតិថិជនមិនឱ្យខកបំណង។

កាលពីថ្មីៗនេះ ក្រុមហ៊ុន SY BAZZAR CO.,LTD ក៏បានប្រកាសបើកបង្ហាញជាផ្លូវការពី ទូត សុឆន្ទះ ដំបូងដែលមានវត្តមានកំពូលតារាចម្រៀងដ៏ល្បីនៅកម្ពុជាគឺអ្នកនាង ពេជ្រ សូលីកា ដែលជា Brand Ambassador តំណាងឱ្យផលិតផលរបស់ក្រុមហ៊ុន SY Bazzar Cosmetic។ អ្នកនាង ពេជ្រ សូលីកា មិនមែនត្រឹមតែជា BA តំណាងឱ្យផលិតផលតែប៉ុណ្ណោះនោះទេ តែអ្នកនាងក៏ធ្លាប់ជាអ្នកប្រើប្រាស់ផ្ទាល់នូវផលិតផលសាប៊ូកក់សក់ម៉ាក Graphenne Shampoo នាំចូលដោយម៉ាកសញ្ញាប៊្រេន SY Bazzar Cosmetic ដែលជាផលិតផលមកពីប្រទេសកូរ៉េផងដែរ។



បច្ចុប្បន្នក្រុមហ៊ុន SY BAZZAR CO.,LTD បាននាំចូលនូវគ្រឿងសម្អាងនិងផលិតផលជាច្រើនមុខ ដូចជា៖  សាប៊ូក្រាហ្វិន ( Shampoo Graphine) ព្យាបាលបញ្ហាសក់ជ្រុះ ជួយបណ្ដុះកូនសក់ថ្មី បំបាត់អង្គែ និងប្ដូរពណ៌សក់ពីស្កូវឱ្យប្រែទៅជាខ្មៅតាមបែបធម្មជាតិ។ Lifting Gel ជាប្រភេទម៉ាស់ជែលបន្តឹងស្បែកមុខ និងកាត់បន្ថយស្នាមជ្រួញ ជួយឱ្យទន់រលោង ក្មេងជាងវ័យ និងកាត់បន្ថយស្នាមជ្រីវជ្រួញ។

Bazzar Sun Cream មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្បែកពីកាំរស្មី UVA+UVB ជួយឱ្យស្បែកសភ្លឺថ្លា ប្រឆាំងភាពចាស់ និងស្នាមជ្រួញ សាច់គ្រីមស្រាលស្តើង មិនមានជាតិស្អិត ងាយស្រួលជ្រាបចូលស្បែក ។ Bazzar CICA Repair Relaxing Sheet Mask ជាប្រភេទម៉ាស់សន្លឹកថែរក្សា និងបំប៉នស្បែកដែលអាចប្រើបានជាប្រចាំ មានផ្ទុកសេរ៉ូមគ្រប់គ្រាន់ ដែលអាចដើរតួនាទីជាគ្រីមលាបមុខពេលយប់បាន។ Bazzar Skincare Set ជាផលិតផលថែរក្សាស្បែកមុខដែលមានភាពងាយស្រួលការក្នុងប្រើប្រាស់ និងមានប្រសិទ្ធភាពយ៉ាងឆាប់រហ័សក្នុងការថែរក្សាស្បែកមុខភ្លឺថ្លាបែបធម្មជាតិចេញពីខាងក្នុង ផ្តល់សំណើមដល់ផ្ទៃមុខ ជួយបំបាត់ស្នាមអុចខ្មៅស្នាមមុន និងសរសៃក្រហម ភាពមិនស្មើរគ្នានៃពណ៌ស្បែកអោយមកស្មើរគ្នាក្នុងរយៈពេលយ៉ាងខ្លី។



គ្រប់ផលិតផលសុទ្ធសឹងតែមានគុណភាពនិងមានប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជនដែលកំពុងមានតម្រូវការ ស្រលាញ់សុខភាពស្បែកនិងចង់ទទួលបាននូវសម្រស់ដ៏ស្រស់ស្អាតដែលមិនគួរមើលរំលង សម្រាប់អតិថិជនទាំងថ្មីទាំងចាស់អាចទំនាក់ទំនងប្រឹក្សាយោបល់និងសាកសួរពត៍មានបន្ថែមតាម រយះផេក SY BAZZAR COSMETIC និងតាមរយះលេខទូរស័ព្ទ 017/093 232 555

(អត្ថបទពាណិជ្ជកម្ម) 



© រក្សាសិទ្ធិដោយ thmeythmey.com