ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​ ! ទម្លាប់​នៃ​ការ​ទទួលទាន​ដែល​គ្រប់​គ្នា​គួរ​ចៀសវាង
15, Jan 2024 , 10:59 pm        
រូបភាព
ទម្លាប់​នៃ​ការ​ទទួលទាន​មួយ​ចំនួន​អាច​ជះ​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។​(​មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​នៃ​ការ​ទទួលទាន​ដែល​អ្នក​គួរ​ចៀសវាង ៖



១. ញ៊ាំ​ផ្លែ​ឈើ​ភ្លាម​ៗ​ក្រោយ​ទទួលទាន​អាហារ

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ទម្លាប់​នេះ​អាច​ជះ​ផល​ប៉ះពាល់​ច្រើន​ជាង​អត្ថប្រយោជន៍​ល្អ​ៗ​។ នេះ​ក៏​ព្រោះតែ​វា​អាច​រារាំង​ចលនា​នៃ​អាហារ​ក្នុង​ក្រពះ​ដោយ​ធ្វើ​ឱ្យ​ស្អិត​នឹង​ពោះវៀន​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ទទួលទាន​ផ្លែ​ឈើ ១ ម៉ោង​មុន ឬ​ក្រោយ​ពេល​អាហារ​។
 
២. បន្ធូរ​ខ្សែ​ក្រ​វ៉ា​ត់

ទម្លាប់​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​ទទួលទាន​ច្រើន​ជាង​ធម្មតា​។
 
៣. ការ​ដើរ

ការ​ដើរ​ភ្លាម​ៗ​ក្រោយ​ទទួលទាន​អាហារ គឺ​មិនល្អ​សោះ​ដោយ​វា​អាច​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ​និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​រង​ចាំ​រយៈពេល ៣០ នាទី​សិន និង​ដើរ​សម្រាប់​រយៈពេល​ត្រឹមតែ ១០ នាទី​បាន​ហើយ​។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។
 
៤. គេង​ភ្លាម​ៗ​ក្រោយ​ទទួលទាន

ការ​គេង​ភ្លាម​ក្រោយ​ពេល​ទទួលទាន​អាហារ​អាច​ជះ​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​រួម​បញ្ចូល​ទាំង​បញ្ហា​ពិបាក​រំលាយ​អាហារ និង​ការ​ដំណើរការ​មុខងារ​ផ្សេង​ទៀត​នៃ​រាង​កាយ​។ ចន្លោះ​ពេល​ដ៏​សម​ស្រប​បំផុត​នៃ​ការ​ទទួលទាន​អាហារ និង​ការ​គេង គឺ​គម្លាត​ពី ២ ទៅ ៣ ម៉ោង​។
 
៥. ទទួលទាន​តែ

ការ​ទទួលទាន​ទឹកតែ​ភ្លាម​ៗ​ក្រោយ​អាហារ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​អោយ​រាង​កាយ​មិន​អាច​ទទួល​បាន​នូវ​សារធាតុ​ពេញលេញ​ពី​អាហារ​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​រង​ចាំ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​បន្ទាប់​ពី​ទទួលទាន​អាហារ​សិន សឹម​ទទួលទាន​ទឹកតែ​។
 
៦. ងូតទឹក

អ្នក​ក៏​មិន​គួរ​ងូតទឹក​ភ្លាម​ក្រោយ​ពេល​ទទួលទាន​អាហារ​ដែរ ក៏​ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​បណ្ដាល​ឱ្យ​បរិមាណ​នៃ​លំហូរ​ឈាម​ទៅ​កាន់​ក្រពះ​ត្រូវ​កាត់​បន្ថយ​។ ជា​លទ្ធផល​ល្បឿន​នៃ​ការ​រំលាយ​អាហារ​ក៏​ថយ​ចុះ​តាម​នោះ​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com