ជាតិ
សុខភាព
អត្ថបទពាណិជ្ជកម្ម
អាហារដែលអ្នកគួរចៀសវាងពេលមានអាការគ្រុនក្ដៅ
18, Jan 2024 , 7:40 am        
រូបភាព
នៅពេលដែលអ្នកមានអាការក្ដៅខ្លួន ការទទួលទាននូវអាហារូបត្ថម្ភគ្រប់គ្រាន់គឺពិតជាសំខាន់សម្រាប់ឱ្យរាងកាយមានសមត្ថភាពក្នុងការបន្ថយកម្ដៅ និងអាចប្រឆាំងនឹងការបង្ករោគ។

ប៉ុន្តែអ្នកក៏ត្រូវជ្រើសរើសនូវអាហារដែលគួរបរិភោគ និងអាហារដែលអ្នកត្រូវចៀសវាងផងដែរ ដោយសារតែប្រព័ន្ធរំលាយអាហាររបស់អ្នកមិនអាចដំណើរការក្នុងលក្ខណៈល្អប្រសើរនោះទេ ពេលដែលអ្នកគ្រុនក្ដៅ។ 
 
ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែចៀសវាងពេលក្ដៅខ្លួន៖  
១. អាហារមានជាតិខ្លាញ់ និងហិរ៖ ក្រពះពោះវៀនរបស់អ្នកពិបាកក្នុងការរំលាយនូវអាហារទាំងនេះ ហើយវាក៏មិនសមស្របសម្រាប់ការបរិភោគនៅពេលអ្នកមិនស្រួលខ្លួនផងដែរ។ 
២. អាហារមានជាតិស្ករ៖ អ្នកគួរចៀសវាងនូវចំណីអាហារដូចជានំ ស្ករគ្រាប់ ការ៉េមជាដើម។ ការ៉េមត្រជាក់ៗមិនអាចបំបាត់នូវអាការគ្រុនក្ដៅរបស់អ្នកនោះទេ។ 
៣. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ជាតិអាល់កុល និងភេសជ្ជៈកំប៉ុង៖ ភេសជ្ជៈទាំងបីប្រភេទនេះអាចធ្វើឱ្យអ្នកឆាប់បាត់បង់ជាតិទឹក ដែលជាកត្តាមួយប៉ះពាល់ទៅដល់អាការគ្រុនក្ដៅរបស់អ្នក។ 
៤. អាហារកែច្នៃ Processed foods និងអាហារ Fast foods៖ អាហារទាំងនេះគឺសម្បូរទៅដោយជាតិស្ករ និងជាតិកូលេស្តេរ៉ុល (Cholesterol) ខ្ពស់ដែលមិនល្អសម្រាប់ពេលដែលអ្នកក្ដៅខ្លួននោះទេ។ 
៥. អាហារដែលផលិតពីទឹកដោះគោ៖ អាហារដែលមានដូចជា គ្រីម ឈីស ទឹកដោះគោខាប់ ទឹកដោះគោឆៅជាដើម អាចធ្វើឱ្យរាងកាយរបស់អ្នកកើនឡើងកម្ដៅទៅវិញទេ៕
 
ប្រភព៖
 


សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង លីណ្ណា ជិញជិញ 
 

© រក្សាសិទ្ធិដោយ thmeythmey.com