ជាតិ
អត្ថបទពាណិជ្ជកម្ម
មិនធ្លាប់មានពីមុន! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្តដាក់រង្វាន់ឡានទំនើប ជូនអតិថិជនក្នុងប្រូម៉ូសិន Mega Celebration
16, Jan 2024 , 11:44 am        
រូបភាព
ប្រូម៉ូសិន Mega 1 Year Anniversary  ទើបតែបញ្ចប់ ចំណែកម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីស្រឡាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ។ កាលពីវេលាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសពីប្រូម៉ូសិនថ្មី Mega Celebration ដោយនៅតែបន្តដាក់រង្វាន់ឡានជូនអតិថិជនជាលើកទី២ និងមិនធ្លាប់មានផ្សារទំនើបណាមានពីមុនមក។

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះ តែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច មានដូចជាប្រូម៉ូសិនខ្នាតធំ ដែលមានតែមួយគត់នៅប្រទេសកម្ពុជា ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលរួមមាន “កម្មវិធីមេហ្គាអស្ចារ្យ” និង “Mega Anniversary“ ដែលបានចំណាយទឹកប្រាក់រហូតដល់ជាង ២លានដុល្លារ។ 
 
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកស្រី លី សុខឆេង ក្នុងនាមគណៈគ្រប់គ្រងនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនថ្មីដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺ “Mega Celebration”។ ដោយអតិថិជនទាំងអស់ដែលបានធ្វើការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ នឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mitsubishi All-New Triton GLS 2024 ១គ្រឿងដ៏ថ្មីស្រឡាង, iPad, ប័ណ្ណបញ្ចុះតម្លៃ និងរង្វាន់ផ្សេងៗទៀតជាច្រើន។  កម្មវិធីនេះ នឹងប្រព្រឹត្តឡើងចាប់ពីខែមករានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
  


លោកស្រី បានបន្តទៀតថា «នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងនៅតែបន្តទទួលបាននូវការគាំទ្រ ជឿទុកចិត្តពីសំណាក់អតិថិជនជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ហើយពួកយើងនឹងនៅតែបន្តខិតខំនាំយកនូវបទពិសោធន៍នៃការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្ដកម្រិតអន្តរជាតិ ដែលអាចប្រកួតប្រជែងបានមិនចាញ់បរទេសឡើយ។ គ្រប់អាជីវកម្មដែលក្រុមហ៊ុន ជីប ម៉ុង បានកសាងឡើង គឺមិនមែនដើម្បីតែប្រាក់ចំណេញតែមួយមុខនោះទេ គឺយើងធ្វើវាដោយអស់ពីបេះដូង យើងធ្វើវាក្នុងនាមជាកូនខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ ហើយយើងជឿជាក់ថាខ្មែរធ្វើបាន»។
 
គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនេះផងដែរ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានធ្វើការប្រគល់រង្វាន់ដែលជារថយន្តទំនើប Mitsubishi Xpander ស៊េរីថ្មី ១គ្រឿង និងរង្វាន់ជាច្រើនជូនដល់អតិថិជនដែលមានសំណាងប្រចាំឆ្នាំ២០២៣ នៃកម្មវិធី “មេហ្គា Anniversary”ផងដែរ។ ទិញពិតឈ្នះពិតឃើញអត់! ដូចនេះកុំភ្លេចមកហ្សបភីងជាមួយគ្រួសារ គ្រាន់តែចំណាយ ១៥ដុល្លារសោះក៏បានរង្វាន់ដែរបងប្អូន៕
 
(អត្ថបទពាណិជ្ជកម្ម)
 










© រក្សាសិទ្ធិដោយ thmeythmey.com