កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃ ជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ឈ្នះកៀហ្ស៊ីស៊ីស្ថាន នៅជំនួបបើកឆាក
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលរកបាន៣ពិន្ទុនៅជំនួបបើកឆាក Asian Cup តាមរយៈការយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ២-០ ក្នុងការប្រកួតពូល F។
Supachai Chaided រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយថៃឈ្នះកៀហ្ស៊ីស៊ីស្ថាននៅជំនួបដំបូងពូល F នាកីឡដ្ឋាន Abdullah bin Khalifa ប្រទេសកាតា នៅយប់ថ្ងៃទី១៦ ខែមករា។ ២គ្រាប់របស់ខ្សែប្រយុទ្ធ Buriram United សម្រេចបាននៅនាទី២៦ និង៤៨។
ជ័យជម្នះនេះ បានជួយក្រុមដែលមានគ្រូបង្វឹកជនជាតិជប៉ុន លោក Masatada Ishii ក្លាយជាអាស៊ីអាគ្នេយ៍តែមួយគត់ ដែលរកបានបាន៣ពិន្ទុដំបូង ក្នុងចំណោមក្រុម៤ ដែលមានវៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលសុទ្ធតែបរាជ័យរៀងខ្លួន។ នេះក៏ជាជ័យជម្នះលើកដំបូងរបស់គ្រូបង្វឹក Ishii ផងដែរ ក្រោយជំនួសតំណែងលោក Alexandré Pölking កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ថៃដែលជាក្រុមមានចំណាត់ថ្នាក់ទាបបំផុតក្នុងពូល F ដែលរួមមានអតីតជើងឯកអារ៉ាប៊ីសាអូឌីត កៀហ្ស៊ីស៊ីស្ថាន និងអូម៉ង់ ឈរកំពូលតារាងមាន៣ពិន្ទុតាម ពីក្រោយដោយអារ៉ាប៊ីសាអូឌីត ដែលមាន៣ពិន្ទុដូចគ្នា។ អារ៉ាប៊ីសាអូឌីត ឈ្នះអូម៉ង់ ២-១ នៅជំនួបបើកឆាក។
ជំនូបបន្ទាប់ពួល F ក្រុមរហស្សនាមដំរីសង្គ្រាមត្រូវបន្តជួយអូម៉ង់នៅថ្ងៃទី២១ ខែមករា ស្របពេលកៀហ្ស៊ីស៊ីស្ថាន ប៉ះអារ៉ាប៊ីសាអូឌីត៕
© រក្សាសិទ្ធិដោយ thmeythmey.com