ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ អ៊ូរី ចាប់ដៃគូជាមួយរដ្ឋបាលព្រៃឈើកម្ពុជា និង AFoCo ដើម្បីចាប់ផ្តើមគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
18, Jan 2024 , 9:03 am        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ធនាគារ អ៊ូរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាមួយរដ្ឋបាលព្រៃឈើកម្ពុជា និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCo) ដើម្បីចាប់ផ្តើមគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និង ការរេចរឹលនៃព្រៃឈើ (REDD+)។ គម្រោងនេះនឹងដំណើរការរយៈពេល ៣០ ឆ្នាំ មានគោលបំណងលើកកម្ពស់ REDD+ (គម្រោងកាត់បន្ថយឧស្ម័នផ្ទះ កញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលនៃព្រៃឈើ ) និងការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ចសកល។

គម្រោងនេះនឹងចូលរួមការអភិរក្សផ្ទៃដីព្រៃដ៏មានទំហំប្រមាណ ៣០ ២១៣ ហិកតានៅភាគខាងជើងនៃប្រទេសកម្ពុជា តាមបណ្តោយដងទន្លេមេគង្គ។ តំបន់នេះជាជម្រកសត្វព្រៃប្រហែល ២២០ ប្រភេទ ហើយត្រូវបានទទួលរងការគំរាមកំហែងដោយការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីពីសកម្មភាពដូចជាការកាប់បំផ្លាញព្រៃឈើ និងការឈូសឆាយដី។ តាមរយៈការថែរក្សាព្រៃឈើ ធនាគារ អ៊ូរី សង្ឃឹមថានឹងបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខដុមរមនាសម្រាប់ទាំងធម្មជាតិ និងមនុស្ស ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ២.៦ លានតោន (ជាមធ្យម ៨.៨ ពាន់តោនក្នុងមួយឆ្នាំ) និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ភ្នំ និងជនបទ។ 
 
ធនាគារ អ៊ូរី គឺជាធនាគារកូរ៉េដំបូងគេដែលអនុវត្តគម្រោង REDD+ ដែលជាគំនិតផ្តួចផ្តើមជាសកលដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយការពារការបំប្លែងព្រៃឈើ និងការរេចរឹលនៃព្រៃឈើក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយទាំងនេះជាមូលហេតុចម្បងនៃការអភិរក្សព្រៃឈើ និងការលើកកម្ពស់ការប្រមូលផ្តុំកាបូន។ ធនាគារ អ៊ូរី គ្រោងនឹងវិនិយោគឡើងវិញនូវប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់ "ឥណទានកាបូន" ពីក្នុងអំឡុងពេលអនុវត្តគម្រោងទៅក្នុងគម្រោងផ្ទាល់ ដើម្បីធានាដល់ការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងព្រៃឈើ។
  


លោក Cho Byung-kyu ប្រធានការិយាល័យកណ្តាលធនាគារ អ៊ូរី ប្រទេសកូរ៉េបាននិយាយថា "យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគម្រោងនេះ ដែលនឹងក្លាយជាករណីគំរូមួយសម្រាប់ការថែរក្សាព្រៃឈើរបស់ប្រទេសកម្ពុជា និងសម្រាប់ការលើកកម្ពស់ការរួមរស់ជាមួយគ្នារវាងប្រព័ន្ធអេកូឡូស៊ី និងប្រជាជនក្នុងតំបន់" ។ លោកបានបន្ថែមថា "នៅពេលអនាគត ធនាគារ អ៊ូរី នឹងបន្តអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រង ESG (ការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ចសកល) ជាច្រើនដូចជា ការបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការអភិរក្សជីវចម្រុះ" ។
 
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ ២០២២។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។
 
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៥៥ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប១.៤ ពាន់លាន សំពៀតឥណទាន ១,២១២ លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ ៤៣៤ លានដុល្លារ។
 












© រក្សាសិទ្ធិដោយ thmeythmey.com