ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LAND ROVER CAMBODIA រៀបចំកម្មវិធីដ៏ពិសេសជូនអតិថិជនជាង ១០០នាក់ ពីបច្ចេកទេសជួសជុលរថយន្តតាមស្តង់ដាដោយខ្លួនឯង
20, Jan 2024 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
ល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមករា ឆ្នាំ២០២៤៖ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏ពិសេសមួយសម្រាប់អតិថិជនរបស់ខ្លួនទាក់ទងអំពីបច្ចេកទេសជួសជុលរថយន្តដែលស្របតាមស្តង់ដាពីរោងចក្រនៅឯប្រទេសចក្រភពអង់គ្លេស។
 
នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីលោក ងន សាំង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងអតិថិជនទាំងអស់របស់ Land Rover Cambodia ដើម្បីពិសាភោជនីអាហារដ៏ឈ្ងុយឆ្ងាញ់ រៀបចំឡើងដោយចុងភៅដ៏ចំណាន។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលដៅផ្តល់នូវបទពិសោធថ្មីមួយ ដល់អតិថិជនក្នុងការចូលទស្សនាដោយផ្ទាល់នៅកន្លែងជួសជុលរថយន្តរបស់ Land Rover Workshop ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ដែលធ្វើឲ្យLand Rover Cambodia បានវិញ្ញាបនប័ត្រទទួលស្គាល់ដោយផ្ទាល់ពីរោងចក្រ Land Rover នៅចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជា លើការជួសជុល និងថែទាំរថយន្តប្រភេទ EV (Electric Vehicle) PHEV (Plug in hybrid electric vehicle) BEV (Battery Electric Vehicle)៕





















© រក្សាសិទ្ធិដោយ thmeythmey.com