ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចំណាំមើលផង ! ឪពុកម្តាយពីសញ្ញា និងរោគសញ្ញានៃជំងឺហឺតចំពោះកូនៗ
× តើជំងឺហឺតកុមារគឺជាអ្វី? ជំងឺហឺតក្នុងវ័យកុមារភាព គឺដូចគ្នានឹងជំងឺសួតដែលមនុស្សពេញវ័យកើត ប៉ុន្តែកុមារតែងតែមានរោគសញ្ញាផ្សេងៗគ្នា។ គ្រូពេទ្យក៏ហៅជំងឺនេះថា ជាជំងឺហឺតកុមារដែរ។
មិនមែនកុមារទាំងអស់ សុទ្ធតែមានរោគសញ្ញាហឺតដូចគ្នាទេ។ ក្មេងម្នាក់អាចមានរោគសញ្ញាផ្សេងៗពីវគ្គមួយ ទៅវគ្គមួយទៀត។ សញ្ញា និងរោគសញ្ញានៃជំងឺហឺតចំពោះកុមាររួមមាន៖
- ការក្អកដែលមិនបាត់ (ដែលជារោគសញ្ញាតែមួយ)
- អាការក្អកដែលកើតមានជាញឹកញាប់ ជាពិសេសពេលលេង ឬហាត់ប្រាណពេលយប់ ខ្យល់ត្រជាក់ ឬពេលសើច ឬយំ
- ការក្អកកាន់តែធ្ងន់ធ្ងរបន្ទាប់ពីឆ្លងវីរុស
- ខ្សោយថាមពលក្នុងកំឡុងពេលលេង ហើយឈប់ដើម្បីដកដង្ហើមក្នុងកំឡុងពេលធ្វើសកម្មភាព
- ជៀសវាងកីឡា ឬសកម្មភាពសង្គម
- គេងមិនលក់ដោយសារបញ្ហាក្អក ឬដកដង្ហើម
- ដកដង្ហើមលឿន
- ការតឹងទ្រូង ឬឈឺចាប់
- ដកដង្ហើមចូល ឬចេញ លឺសូរ ដូចជាសំឡេងហួច
- ចលនាឃ្លេងឃ្លោងនៅក្នុងទ្រូងរបស់ពួកគេ
- ដង្ហើមខ្លី
- ក និងសាច់ដុំទ្រូងតឹង
- មានអារម្មណ៍ថាខ្សោយ ឬនឿយហត់
- ការញ៉ាំមានបញ្ហា ឬរអ៊ូរទាំពេលកំពុងញ៉ាំ (ចំពោះទារក)។
- ការវាយប្រហារដោយជំងឺហឺតធ្ងន់ធ្ងរ ត្រូវការការថែទាំវេជ្ជសាស្ត្រភ្លាមៗ។ មើលសញ្ញាទាំងនេះ៖
- ឈប់នៅពាក់កណ្តាលប្រយោគ (ពេលកំពុងនិយាយ) ដើម្បីចាប់ដង្ហើម
- ប្រើសាច់ដុំក្រពះដកដង្ហើម
- ពោះដែលលិចនៅក្រោមឆ្អឹងជំនីរ របស់ពួកគេនៅពេលពួកគេព្យាយាមរកខ្យល់
- ទ្រូង និងផ្នែកណាមួយនៃទ្រូង ដែលទាញចូលនៅពេលពួកគេដកដង្ហើម
- ពិបាកដកដង្ហើមធ្ងន់ធ្ងរ
- ក្អកធ្ងន់ធ្ងរ
- មានបញ្ហាក្នុងការដើរ ឬនិយាយ
- បបូរមាត់ ឬក្រចកដៃពណ៌ខៀវ
- បង្កើនដង្ហើមខ្លីជាមួយនឹងការថយចុះដង្ហើម
- រន្ធច្រមុះពង្រីក
- ចង្វាក់បេះដូងលោតលឿន
- បែកញើសច្រើនជាងធម្មតា
- ឈឺទ្រូង៕
© រក្សាសិទ្ធិដោយ thmeythmey.com