ជាតិ
សង្គមជាតិ
ទិវាក្តីស្រលាញ់៖ ក្រសួងកិច្ចការនារី ក្រើនរម្លឹកពលរដ្ឋ កុំឱ្យប្រាសចាកសីលធម៌ និងប្រពៃណីខ្មែរ
14, Feb 2024 , 8:29 am        
រូបភាព
ភ្នំពេញ៖ ក្រសួងកិច្ចការនារី អំពាវនាវដល់ពលរដ្ឋគ្រប់រូប មិនត្រូវប្រព្រឹត្តទង្វើមិនគប្បី ដែលនាំឱ្យប្រាសចាកសីលធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ក្រសួងកិច្ចការនារី។



ក្រសួងកិច្ចការនារី យល់ថា ពលរដ្ឋមួយចំនួន ហាក់មិនទាន់យល់ច្បាស់ពីអត្ថន័យនៃទិវាក្ដីស្រឡាញ់ឡើយ ហើយអាចប្រព្រឹត្តទង្វើមិនគប្បីណាមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស គុណតម្លៃ និងប្រពៃណីខ្មែរ។ 
 
ជាមួយគ្នានេះ ក្រសួងបន្តក្រើនរម្លឹកដល់ពលរដ្ឋ ពិសេសយុវជនត្រូវប្រកាន់ខ្ជាប់សេចក្ដីថ្លៃថ្នូរ និងស្វែងយល់ឱ្យបានស៊ីជម្រៅ ពីអត្ថន័យនៃទិវាក្ដីស្រឡាញ់ ហើយជួយផ្សព្វផ្សាយអប់រំបន្ត៕
 
 

Tag:
 ក្រសួងកិច្ចការនារី
 ១៤កុម្ភៈ
 ទិវានៃក្ដីស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com