ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​រំលង ! ផ្លែ​ឈើ​ទាំងនេះ​ល្អ​សម្រាប់​ការពារ​ជំងឺ​សន្លាក់ និង​ជំងឺ​បេះដូង
14, Feb 2024 , 11:29 pm        
រូបភាព
គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​ទូទៅ​វា​មាន​រសជាតិ​ផ្អែម​ពី​ធម្មជាតិ ហើយ​ផ្លែ​ឈើ​នីមួយ​ៗ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម មាន​សារធាតុ​សរសៃ សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​។ គ្រប់​ផ្លែ​ឈើ​ទាំងអស់ គឺ​សុទ្ធតែ​មាន​ប្រយោជន៍​ហើយ​ផ្លែ​ឈើ​ខ្លះ​អាច​ប្រឆាំង​នឹង​បញ្ហា រលាក​សន្លាក់ ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​បេះដូង ជាដើម​។

 
១.​ស្ត្រ័​រ​បឺ​រី

ស្ត្រ័​រ​បឺ​រី គឺជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​ហើយ​មាន​វីតាមីន C ច្រើន​ជាង​ផ្លែក្រូច​។ វីតាមីន C អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សន្លាក់ សម្ពាធ​ឈាម និង​បញ្ហា​កូ​លេ​ស្ដូ​រ៉ុល​។ តាម​ការ​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​មនុស្ស​ស្រី​ដែល​ញាំ ស្ត្រ័​រ​បឺ​រី ១៦ គ្រាប់ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្ដា​ហ៍​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​រលាក​សន្លាក់ និង​ជំងឺ​បេះដូង​បាន​។
 
២.​ផ្លែ​បឺ​រ

ផ្លែ​បឺ​រ​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​ដែល​មាន​កំហាប់​ជាតិ​ខ្លាញ់ Monounsturated ប្រឆាំង​នឹង​ការ​រលាក​ខ្ពស់​ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយសារ​ធាតុ carotenoid lutein ផង​ដែរ​។ មិន​ដូច​ផ្លែ​ឈើ​ភាគច្រើន ផ្លែ​បឺ​រ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​។ របប​អាហារ​ខ្ពស់​នៅ​ក្នុង​សមាសធាតុ​ទាំងនេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ខូចខាត​សន្លាក់​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​រោគ​សញ្ញា​រលាក​សន្លាក់ឆ្អឹង​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ញ៉ាំ​ផ្លែ​បឺ​រ​ប្រចាំ​ថ្ងៃ​បង្កើន​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ (HDL) និង​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​មិនល្អ​(LDL)​។
 
៣.​ផ្លែ​ឪឡឹក

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​។ ឪឡឹក​ក៏​មាន​សារធាតុ carotenoid beta-cryptoxanthin ខ្ពស់​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ​។
 
៤.​ផ្លែ​ទំពាំងបាយជូរ

ផ្លែ​ទំពាំងបាយជូរ​ទាំង​ពណ៌​ស និង​ពណ៌​ខ្មៅ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ គ្នា​យើង​ភាគច្រើន​បានដឹង​ហើយ​ថា ផ្លែ​ទំពាំងបាយជូរ​ក្រហម និង​ខ្មៅ​មាន​ផ្ទុក​សារធាតុ Resveratrol ដែល​ជា​សារធាតុ​មាននៅ​ក្នុង​ស្រាក្រហម​រួមចំណែក​ដល់​សុខភាព​សរសៃឈាម​បេះដូង ហើយ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​មុខងារ​សរសៃឈាម​។​សារធាតុ Resveratrol ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com