ជាតិ
ការអប់រំ ផ្តល់ពន្លឺដល់យុវតី លន់ សុវណ្ណលុច ដែលមានពិការភាពភ្នែក
19, Feb 2024 , 8:00 am        
រូបភាព
សៀមរាប៖ យុវតី លន់ សុវណ្ណលុច មានពិការភាពភ្នែកតាំងពីកំណើតមក។ បច្ចុប្បន្ន នាង ជាសិស្សថ្នាក់ ទី១២ នៃវិទ្យាល័យអប់រំពិសេសសៀមរាប ក្រុងសៀមរាប។ យុវតីរូបនេះ កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្រេបជញ្ជក់យកចំណេះដឹង ដែលនាងជឿជាក់យ៉ាងមុតមាំថា វា នឹងក្លាយ ជា ពន្លឺដឹក នាំផ្លូវជីវិតរបស់ខ្លួន ទៅរកភាពល្អប្រសើរ។ មានចំណូលចិត្ត និងទេព កោសល្យផ្នែកអក្សរ សាស្ត្រខ្មែរ លន់ សុវណ្ណលុច អាចតែង និងសូត្រកំណាព្យ បានយ៉ាង ពីរោះទៀតផង។



Tag:
 ThmeyThmey
  សុវណ្ណលុច
  កំណាព្យ
  សៀមរាប
  ពិការភាព
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com