ជាតិ
ឈប់ធ្វើការរោងចក្រ អ្នកស្រី នួន ផល្លា ងាកមកធ្វើស្ករត្នោត ព្រោះមានទីផ្សារ និងបានថែរបរដូនតា
× កំពង់ស្ពឺ៖ អ្នកស្រី នួន ផល្លា ជាអ្នកផលិតស្ករត្នោតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន ហ៊ុនខនហ្វីរេល Confirel។ ក្រោយស្ករត្នោតមានទីផ្សារល្អ ដោយសារការបញ្ជាទិញពីក្រុមហ៊ុនខនហ្វីរេល Confirel អ្នកស្រី ផល្លា បានឈប់ធ្វើការរោងចក្រ បែរមកធ្វើស្ករត្នោតលក់វិញ។ អ្នកស្រី ផល្លា ស្រលាញ់ពេញចិត្តនឹងរបរធ្វើស្ករត្នោតណាស់ ព្រោះរបរនេះ អាចជួយជីវភាពគ្រួសារ និងបានថែរបរដូនតាមិនឱ្យបាត់បង់។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកស្រី ផល្លា បានបោះបង់ការងាររោងចក្រ មកចាប់យករបរធ្វើស្ករត្នោត ព្រោះរបរនេះទទួលបានប្រាក់ចំណូលច្រើន និងមានពេលវេលានៅផ្ទះច្រើនផងដែរ។ អ្នកស្រី ផល្លា លើកឡើងដូច្នេះ៖«ខ្ញុំស្រលាញ់របរធ្វើស្ករត្នោតនេះណាស់ ព្រោះរកចំណូលបានច្រើន»។
ក្នុងមួយឆ្នាំ អ្នកស្រី ផល្លា អាចធ្វើស្ករត្នោតលក់ឱ្យក្រុមហ៊ុនខនហ្វីរេល Confirel ប្រមាណ ១,៥តោនកន្លះ និងអាចរកចំណូលបាន១២លានរៀលក្នុងមួយឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com