ជាតិ
វីដេអូ
ឈប់ដំណើរការ ៥០ឆ្នាំហើយ អគារមួយនៅភ្នំពេញ នៅតែមានអក្សរថាជាគ្លីនិក!
×
ភ្នំពេញ៖ បច្ចុប្បន្ន អាជីវកម្មស្ទើរតែទាំងអស់ លើកផ្លាកយីហោអាជីវកម្មរបស់ខ្លួនធំទៅៗ បង្ហាញអតិថិជនដែលធ្វើដំណើរឆ្លងកាត់។ សម័យមុន ក៏គេប្រើផ្លាកយីហោដែរ ប៉ុន្តែតាំងពីមានផ្ទះធ្វើអំពីបេតុង និងស៊ីម៉ងត៍ គេនិយមឆ្លាក់អក្សរក្នុងជញ្ជាំងតែម្ដង ជាអក្សរធ្វើពីដុំឥដ្ឋ និងស៊ីម៉ងត៍រួមជាមួយជញ្ជាំង។ បើទោះបីគេធ្វើទំនើបកកម្មអគារនោះក៏ដោយ ក៏អក្សរនោះវាជាប់នឹងអគារជានិច្ច។ នៅរុក្ខវិថីខេមរៈភូមិន្ទ (ផ្លូវ១៣០) នៅម្ដុំផ្សារតាប៉ាង ខាងកើតផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអគារមួយដែលនៅមានអក្សរឆ្លាក់ជាប់នៅនឹងអគារតែម្តង ដែលវាគឺអតីតគ្លីនិក ដុកទ័រ ប៊ែស៊ីយែរ។ កាលពីសង្គ្រាមស៊ីវិល លោកគ្រូពេទ្យ ប៊ែស៊ីយែរ មោរីស បានបិទគ្លីនិករបស់ខ្លួន។ ប៉ុន្តែរហូតដល់សព្វថ្ងៃនេះ អគារដែលមានបណ្ដោយពីផ្លូវ៤៩ ទៅដល់មហាវិថីព្រះនរោត្តមនេះ នៅតែមានអក្សរឡាតាំងធំថា « CLINIQUE DOCTEUR BESSIÈRE »។ គឺជាភាសាបារាំង ដែលបកប្រែថា មន្ទីរពេទ្យឯកជន លោកគ្រូពេទ្យ[ត្រកូល]ប៊ែស៊ីយែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
គ្លីនិក ដុកទ័រ ប៊ែស៊ីយែរ ត្រូវបានស្ថាបនាឡើងនាឆ្នាំ១៩៤៨ ហើយកាលនោះអគារនេះ គឺពណ៌ស និងមានកម្ពស់២ជាន់។ ប្រហែលជាកាលពី៣០ឆ្នាំមុនអគារនេះត្រូវកែទៅជាផ្ទះល្វែង។ សូមបញ្ជាក់ថា លោកគ្រូពេទ្យ ប៊ែស៊ីយែរ មោរីស គឹគាត់បានស្លាប់ហើយ៕
Tag:
អគារចាស់ៗ
ភ្នំពេញ
ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com