ជាតិ
​​​ន​យោ​បាយ​ជាតិ​
ម៉ាឡេស៊ី ប្រទេសទី៥នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត
27, Feb 2024 , 8:54 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ បានចេញទៅបំពេញទស្សនកិច្ចផ្លូវការ
ទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅម៉ាឡេស៊ី ដែលជាប្រទេសទី៥ បើគិតចាប់តាំងពីសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាង៦ខែ។



តបតាមការអញ្ជើញរបស់សមភាគីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅក្រុងគូឡាឡាំពួរ ជាការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។


បន្ទាប់ពីចិន វៀតណាម បារាំង និងថៃ ម៉ាឡេស៊ី ជាប្រទេសទី៥នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយចូលកាន់តំណែងសម្រាប់អាណត្តិទី៧ ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក។

បើរាប់បញ្ចូលទាំងកិច្ចប្រជុំ ការចូលរួមក្នុងសន្និបាត និងពិរព័ណ៌នានា នេះជាដំណើរបេសកកម្មការទូតនៅក្រៅប្រទេសលើកទី១១របស់ប្រមុខរដ្ឋាភិបាលថ្មី ដោយសម្តេចធ្លាប់បានទៅ ក្រុងហ្សាការតា ឥណ្ឌូណេស៊ី, រាជធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត, ក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក, ក្រុងតូក្យូ ជប៉ុន, ក្រុងដាវ៉ូស-ខ្លូស្ទ័រ ស្វីស និងរដ្ឋធានីប៉េកាំង ចិន ជាលើកទីពីរ៕



© រក្សាសិទ្ធិដោយ thmeythmey.com